ព័ត៌មានអន្ដរជាតិ
ស្លាប់និងបាត់ខ្លួនមនុស្ស ២០នាក់ ដោយសារព្យុះស៊ីក្លូន Kompasu នៅ ហ្វីលីពីន
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សចំនួន ៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីន និង ១១ នាក់បាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារទឹកជំនន់និងការបាក់ដី ដែលបណ្តាលមកពីឥទ្ធិពលព្យុះស៊ីក្លូន Kompasu។
ព្យុះ Kompasu ដែលមានខ្យល់បក់ខ្លាំងបំផុត ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យមានការបាក់ដីក្នុងប្រទេសហ្វីលីពីន ខណៈមនុស្សជិត ១,៦០០ នាក់ ត្រូវបានជម្លៀស។
ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ខ្លួនកំពុងផ្ទៀងផ្ទាត់ព័ត៌មានពីអង្គភាពប្រចាំតំបន់របស់ខ្លួនដែលបានរាយការណ៍ថា មនុស្សចំនួន ៤ នាក់បានស្លាប់នៅក្នុងការបាក់ដីនៅខេត្ត Benguet ភាគខាងជើងនិង ៥ នាក់បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត Palawan ភាគនិរតី។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរកំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះមនុស្ស ១១ នាក់ ដែលបាត់ខ្លួន បន្ទាប់ពីការបាក់ដី។
លោក Harry Roque ដែលជាអ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីថ្ងៃអង្គារថា លោក Rodrigo Duterte កំពុងតាមដានការឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល។
ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា Kompasu គឺជាព្យុះត្រូពិកទី ១៣ ដែលបានចូលមកក្នុងប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសដែលមានកោះជាង ៧,៦០០ កោះ ហើយត្រូវរងគ្រោះដោយព្យុះត្រូពិកឬព្យុះទីហ្វុងប្រហែល ២០ ជារៀងរាល់ឆ្នាំ។ ព្យុះទាំងនោះ នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឲ្យមានការបាក់ដីសម្លាប់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


