Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកថ្មីទៀត ក្នុងវិហារឥស្លាមអាហ្វហ្គានីស្ថាន ស្លាប់មនុស្សជាង ៤០នាក់

បានផុស

នៅ

មនុស្សជាង ៤០ នាក់បានស្លាប់និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកបានវាយប្រហារវិហារឥស្លាម Bibi Fatima និកាយស៊ីអ៊ីត ក្នុងអំឡុងការអធិស្ឋានថ្ងៃសុក្រនៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន។

Blast in mosque in Afghanistan's Kandahar province leaves several dead and  injured - The Washington Post

វិហារឥស្លាមនេះ គឺពោរពេញទៅដោយអ្នកគោរពបូជា នៅពេលការវាយប្រហារអត្តឃាត កើតឡើង។

ក្រុមរដ្ឋឥស្លាម (IS) បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនជាអ្នកនៅពីក្រោយការផ្ទុះនេះ។ ក្រុមនេះនិយាយថាអ្នកវាយប្រហារពីរនាក់ បានបាញ់សម្លាប់ឆ្មាំមុនពេលចូលទៅក្នុងអគារហើយបំផ្ទុះខ្លួនឯង។

ការអធិស្ឋានថ្ងៃសុក្រ គឺជាការជំនុំដ៏មមាញឹកបំផុតប្រចាំសប្តាហ៍។ អ្នកសារព័ត៌មាន AFP ម្នាក់បាននិយាយថា យ៉ាងហោចណាស់មានរថយន្តសង្គ្រោះបន្ទាន់ ១៥ គ្រឿងនៅកន្លែងកើតហេតុ។

គួរបញ្ជាក់ថា Kandahar គឺជាទីក្រុងធំទី ២ របស់អាហ្វហ្គានីស្ថាននិងជាកន្លែងកំណើតខាងសាសនារបស់ក្រុមតាលីបង់ ដូច្នេះការវាយប្រហារនៅក្នុងទីក្រុងនេះដោយក្រុម IS-K ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ការវាយប្រហារអត្តឃាតទៅលើវិហារឥស្លាមនិកាយស៊ីអ៊ីតមួយផ្សេងទៀតក្នុងអំឡុងការអធិស្ឋានថ្ងៃសុក្រនៅទីក្រុង Kunduz ភាគខាងជើង បានសម្លាប់មនុស្សយ៉ាងតិច៥០នាក់។

ក្រុម IS-K និយាយថា ខ្លួនបានធ្វើការវាយប្រហារនោះ ដែលជាការសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីកងកម្លាំងអាមេរិកចាកចេញកាលពីចុងខែសីហា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ISIS-K កាន់តែបានដៃ ម្សិលមិញបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស១០០នាក់ទៀត នៅអាហ្វហ្គានីស្ថាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម