សន្តិសុខសង្គម
អតីតទាហានចូលនិវត្តម្នាក់ បំផ្ទុះគ្រាប់បែកមួយគ្រាប់របួសមនុស្ស៦នាក់
គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងយ៉ាងកក្រើក ខណ:ជនបង្កជាទាហានចូលនិវត្តបានផឹកស្រាស្រវឹងហើយមានទំនាស់ព្រំប្រទល់របងជាមួយជនរងគ្រោះដែលជាអ្នកជិតខាង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង១៩និង២០នាទីយប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែកបង្កដោយឈ្មោះ អ៊ុ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្ត បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់០១នាក់ និងស្រាល០៥នាក់ (ក្មេង០២នាក់)។

តាមរបាយការណ៍សមត្ថកិច្ចជនរងគ្រោះ១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)។ ២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល)។ ៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល)។ ៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល)។ ៥-ឈ្មោះ ព័ណ អុីមុី ភេទស្រី អាយុ ៣ឆ្នាំ (របួសស្រាល)។ ៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល) ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ មូលហេតុ: ជនសង្ស័យផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


