ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី ខឹងសម្បា បន្ទាប់ពីឥណ្ឌូណេស៊ី ដោះលែងអ្នកជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក លើកោះ បាលី
អ្នករស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែកលើកោះបាលីឆ្នាំ២០០២ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូនេះថា វាជារឿងគួរឲ្យអស់សំណើច ដែលឃើញអ្នកផលិតគ្រាប់បែកម្នាក់ ត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីអនុវត្តទោសពាក់កណ្តាល នៃទោសជាប់ពន្ធនាគារ២០ឆ្នាំរបស់គាត់។

លោក Umar Patek គឺជាសមាជិកនៃក្រុមមានទំនាក់ទំនងនឹងអាល់កៃដា ដែលបានបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅខាងក្រៅបារ៍និងក្លិបរាត្រីលើកោះបាលី ក្នុងខែតុលាឆ្នាំ២០០២ ដោយបានសម្លាប់មនុស្សចំនួន២០២នាក់ រួមទាំងជនជាតិអូស្ត្រាលី៨៨នាក់ផងដែរ។
តាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូណេស៊ី លោក Patek ត្រូវបានដោះលែងកាលពីថ្ងៃពុធទី០៧ខែធ្នូ បើទោះបីជាមានការអង្វរករម្តងហើយម្តងទៀត ពីរាជរដ្ឋាភិបាលអូស្ត្រាលីឲ្យបន្តដាក់គាត់ក្នុងពន្ធនាគារក៏ដោយ។

ជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Peter Hughes ដែលជាអ្នករស់រានមានជីវិតពីការវាយប្រហារ បាននិយាយថា ជនជ្រុលនិយមដែលត្រូវបានកាត់ទោស សមនឹងទទួលទោសដ៏ឃោឃៅបំផុត។ លោកបានប្រាប់ទូរទស្សន៍ ABC អូស្ត្រាលីថា “ការដែលដោះលែងនេះ វាគឺជារឿងគួរឲ្យអស់សំណើចបំផុត”។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា ពួកគេជឿថា Patek បានកែខ្លួនហើយនៅក្នុងពន្ធនាគារ បន្ទាប់ពីបានបញ្ចប់កម្មវិធីកម្ចាត់ភាពជ្រុលនិយមរ៉ាឌីកាល់។

ស្របពេលជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Richard Marles បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បន្តឃ្លាំមើល Patek ជានិច្ច។ គាត់បានប្រាប់ ABC ថា “ខ្ញុំគិតថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏លំបាកសម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន”។
ចំណែកលោក Chris Bowen រដ្ឋមន្ត្រីក្រសួងថាមពល និងបម្រែបម្រួលអាកាសធាតុអូស្ត្រាលីក៏បានប្រាប់ទូរទស្សន៍ ABC ផងដែរនៅថ្ងៃព្រហស្បតិ៍នេះថា ការដោះលែងលោក Patek គឺជាក្តីព្រួយបារម្ភសម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់ ប៉ុន្តែទំនងជាមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP
ចុចអាន៖ តួកគី ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


