ព័ត៌មានអន្ដរជាតិ
ក្មេងចាក់វ៉ាក់សាំងពេញលេញ បង្ការហានិភ័យឆ្លងកូវីដសឹង ១០០%
ហានិភ័យប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩បានថយចុះរហូត ៩០ភាគរយ ចំពោះក្មេង និងជំទង់អាយុពី ១២-១៧ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពេញលេញ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញ។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ Clalit ប្រទេសអ៊ីស្រាអែល បានវិភាគទិន្នន័យក្មេងជំទង់ចំនួន ៩៤,៣៥៤ នាក់ដែលបានទទួលវ៉ាក់សាំង Pfizer ចំនួនពីរដូស។
លទ្ធផលបង្ហាញថា អ្នកចាក់វ៉ាក់សាំងពីរដូសរួចរាល់ អាចបង្ការហានិភ័យនៃរោគសញ្ញាកូវីដ-១៩ ចំនួន ៩៣ភាគរយ និងទប់ស្កាត់ការចម្លងបានខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ។
ដោយឡែកការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ NEJM របស់អង់គ្លេស ក៏បានរកឃើញផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងត្រឹមតែមួយដូសដំបូង អាចការពាររោគសញ្ញាកូវីដបាន ៥៧ភាគរយ និងបង្ការការរាតត្បាតបាន ៥៩ ភាគរយ។
ចំណែក ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុតឡេន បានរកឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩០ភាគរយ ក្នុងការការពារការស្លាប់ពីវីរុសបំប្លែងខ្លួន ដែលតា ខណៈវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៩១ភាគរយ។
សាស្រ្តាចារ្យ Ran Balicer អ្នកនិពន្ធអត្ថបទនៃការស្រាវជ្រាវរបស់អ៊ីស្រាអែល មានប្រសាសន៍ថា លទ្ធផលទាំងនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាមួយសប្តាហ៍ បន្ទាប់ពីចាក់លើកទី ២រួច វាមានប្រសិទ្ធភាពខ្ពស់ចំពោះក្មេងជំទង់ប្រឆាំងនឹងរោគសញ្ញាកូវីដ-១៩ និងប្រឆាំងនឹងការឆ្លងវីរុសកូវីដគ្រប់ប្រភេទ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ សិង្ហបុរី នឹងធ្វើតេស្តរហ័សរកកូវីដលើសិស្សសាលាបឋមសិក្សារៀងរាល់ ២ សប្ដាហ៍ម្ដង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១០ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ