ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាមេរិកលោក Joe Biden ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ អាស៊ាន
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន នៅថ្ងៃអង្គារទី២៦ ខែតុលានេះ។
នេះជាលើកទីមួយក្នុងរយៈពេល៤ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោន នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូល ជាមួយប្លុកដែលខ្លួនមើលឃើញថា ជាគន្លឹះនៃយុទ្ធសាស្ត្ររបស់ខ្លួន ទប់ទល់នឹងប្រទេសចិន។

ស្ថានទូតអាមេរិកប្រចាំប្រទេសព្រុយណេ បានប្រាប់រ៉យទ័រថា លោក Biden នឹងដឹកនាំគណៈប្រតិភូអាមេរិកសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់មេដឹកនាំអាស៊ានក្នុងសប្តាហ៍នេះ។
សហរដ្ឋអាមេរិក មិនបានចូលរួមកិច្ចប្រជុំថ្នាក់ប្រធានាធិបតីទេ ចាប់តាំងពីអ្នកកាន់តំណែងមុនរបស់លោក Biden គឺលោក Donald Trump បានចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៧។

អ្នកវិភាគនិយាយថា កិច្ចប្រជុំរបស់លោក Biden ជាមួយប្លុកមាន១០ប្រទេសមួយនេះ នឹងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិក ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីរកវិធីសាស្រ្តរួមគ្នាប្រឆាំងនឹងប្រទេសចិន។
ពួកគេរំពឹងទៀតថា លោក Biden នឹងផ្តោតលើកិច្ចសហការ លើការចែកចាយវ៉ាក់សាំងកូវីដ, បញ្ហាប្រែប្រួលអាកាសធាតុ, ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកក៏ត្រូវបានគេរំពឹងផងដែរថា នឹងធានាដល់អាស៊ានថា ការផ្តោតសំខាន់នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើការចូលរួមជាមួយប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលីក្នុងកិច្ចព្រមព្រៀង Quad និងកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី គឺមិនមានបំណងជំនួសតួនាទីកណ្តាលរបស់អាស៊ាននៅក្នុងតំបន់នោះទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ានលើកនេះ នឹងប្រព្រឹត្តទៅដោយគ្មានមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត អាស៊ាន សម្រេចដកមេដឹកនាំ មីយ៉ាន់ម៉ា ចេញពីកិច្ចប្រជុំកំពូល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


