ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះការធ្វើរដ្ឋប្រហារ អាមេរិក ផ្អាកជំនួយ ៧០០ លានដុល្លារដល់ ស៊ូដង់
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០ លានដុល្លារដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធារបស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំ និងមន្ត្រីស៊ីវិលក្នុងរដ្ឋប្រហារ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ ដោយកងកម្លាំងយោធាស៊ូដង់” ។
លោកបាននិយាយថា “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីលោក Abdalla Hamdok ធ្វើឲ្យខូចដល់ការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ការគ្រប់គ្រងស៊ីវិលតាមបែបប្រជាធិបតេយ្យ” ។

លោកបានបន្ថែមថា “ដោយមើលឃើញពីការអភិវឌ្ឍន៍ទាំងនេះ សហរដ្ឋអាមេរិកកំពុងផ្អាកជំនួយ ៧០០ លានដុល្លារក្នុងការផ្តល់ជំនួយបន្ទាន់នៃមូលនិធិគាំទ្រសេដ្ឋកិច្ចសម្រាប់ស៊ូដង់” ។
លោក Price បានជំរុញឲ្យយោធាដោះលែងអ្នកនយោបាយដែលជាប់ឃុំទាំងអស់ជាបន្ទាន់ ស្ដាររដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយជនស៊ីវិលពេញលេញ និងជៀសវាងពីអំពើហិង្សាលើបាតុករ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ លោក Abdel Fattah Al-Burhan បានប្រកាសដាក់ប្រទេសស៊ូដង់ក្នុងភាពអាសន្ន ហើយបានរំលាយក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋាភិបាល ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស៊ូដង់ Abdalla Hamdok សមាជិកនៃសមាសភាពជនស៊ីវិលរបស់ក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋមន្ត្រីមួយចំនួនត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធារួមនៅក្នុងរដ្ឋប្រហារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ បាតុករជាង ១០០ នាក់ ត្រូវស្លាប់ និងរបួសក្នុងរដ្ឋប្រហារនៅ ស៊ូដង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


