ព័ត៌មានអន្ដរជាតិ
ថៃ បើកទំនប់ទឹកធំៗចំនួន៤ មុនពេលព្យុះមកដល់
ទឹកបន្ថែមទៀត ត្រូវបានបញ្ចេញពីទំនប់ធំៗចំនួន៤ក្នុងខេត្ត Nakhon Ratchasima មុនពេលព្យុះមកដល់ ខណៈអាងនេះបានស្តុកទឹកពេញបាត់ទៅហើយ។

អភិបាលខេត្ត Nakhon Ratchasima លោក Vichien Chantaranothai បាននិយាយនៅថ្ងៃអង្គារនេះថា ព្យុះដ៏ធំមួយនៅចុងសប្តាហ៍នេះ នឹងធ្វើឲ្យបរិមាណទឹកដ៏ច្រើន ហូរចូលទៅក្នុងអាងស្តុកទឹក ដូចនេះទឹកត្រូវបានបង្ហូរចេញដើម្បីធ្វើឲ្យស្ថានភាពធូរស្រាល។
ទឹកជំនន់នាពេលថ្មីៗនេះបានស្រកចុះ ហើយស្ថានភាពនៅក្នុងស្រុកជាច្រើនដែលរងការជន់លិច បានវិលមករកភាពប្រក្រតីវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកជំនន់នៅតែបន្តកើតមានក្នុងស្រុក Muang (មឿង) ហើយក្រុមការងារកំពុងបង្ហូរ ចេញទៅតាមផ្លូវទឹកធម្មជាតិ។

លោក Vichien បាននិយាយថា ទឹកហូរចេញពីទន្លេ Lam Chiang Krai នៅតែប៉ះពាល់ដល់ស្រុក Non Sung ខណៈទឹកពីទន្លេ Lam Takhong និង Lam Mun បានហូរចូលស្រុក Phimai។
គួរបញ្ជាក់ថា អាងស្តុកទឹក Lam Takhong បានបញ្ចេញទឹកពី ៨០០,០០០ ទៅ ៩០០,០០០ ម៉ែត្រគុបក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃចន្ទមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសឲ្យប្រយ័ត្ន! ក្រពើជាង ១ពាន់ក្បាល ជិតរួចចេញពីកសិដ្ឋានហើយ
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


