ព័ត៌មានអន្ដរជាតិ
ចិនលេងមួយក្បាច់ Jack Ma ធ្លាក់ច្រើនលេខ លែងឈរទីកំពូល ក្នុងបញ្ជីអ្នកមានបំផុត
លោក Jack Ma ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងរយៈពេលប៉ុន្មានមកខែនេះ ខណៈលោកបានធ្លាក់ទៅលេខ៥ ក្នុងបញ្ជីអ្នកមានបំផុតរបស់ប្រទេសចិន បន្ទាប់ពីទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារ ត្រូវខាតបង់ ចំពេលមានការបង្ក្រាបរបស់រដ្ឋាភិបាល លើចក្រភពអាជីវកម្មរបស់គាត់។

ស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះត្រូវបានគេកំណត់គោលដៅ បន្ទាប់ពីគាត់ហ៊ានរិះគន់និយតករហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយពេលនេះ គាត់មានទឹកប្រាក់ ៣៩.៦ពាន់លានដុល្លារ។
មហាសេដ្ឋី Zhong Shanshan ដែលជាអតីតអ្នកសារព័ត៌មាន ពេលនេះក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ ៦០.៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗដោយទស្សនាវដ្តី Hurun Rich List។

លោក Ma បានព្យាយាមគេចវេះពីក្រសែភ្នែកសាធារណជន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីគាត់បានរិះគន់ជាសាធារណៈ លើប្រព័ន្ធបទប្បញ្ញត្តិរបស់ប្រទេសចិន នៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន ប៉ុន្តែកាលពីសប្តាហ៍មុន គាត់បានធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង។
បន្ទាប់ពីការអត្ថាធិប្បាយនោះ មុខជំនួញរបស់គាត់បានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីនិយតករ ដល់ថ្នាក់ឈានទៅដល់ការព្យួរ IPO របស់ក្រុមហ៊ុន Ant Group ដែលមានតម្លៃ៣៧ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ