ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ អាចការពារខ្លួនបាន មិនចាំបាច់ពឹងប្រទេសផ្សេងឲ្យជួយទេ បើ ចិន វាយប្រហារកោះនេះ
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់ត្រូវតែការពារដោយខ្លួនឯង ហើយមិនអាចពឹងផ្អែកទាំងស្រុងលើប្រទេសផ្សេងទៀតដើម្បីជួយបានទេ ប្រសិនបើចិនបើកការវាយប្រហារលើកោះនេះ បើទោះជាប្រធានាធិបតីតៃវ៉ាន់បាននិយាយថា លោកស្រីមានជំនឿលើសហរដ្ឋអាមេរិកនឹងការពារកោះនេះក៏ដោយ ។
លោករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ប្រទេសត្រូវតែពឹងផ្អែកលើខ្លួនឯង ហើយប្រសិនបើមិត្តភ័ក្តិ ឬក្រុមផ្សេងទៀតអាចជួយយើងបាន នោះវាដូចអ្វីដែលខ្ញុំបាននិយាយពីមុនមក ។ យើងសប្បាយចិត្តដែលមានពួកគេ ប៉ុន្តែយើងមិនអាចពឹងផ្អែកលើពួកគេទាំងស្រុងនោះទេ” ។
ភាពតានតឹងរវាងតៃវ៉ាន់ និងចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងក្នុងចំនួនបំបែកកំណត់ត្រាទៅកាន់ដែនអាកាសអន្តរជាតិនៅជិតកោះនេះ ។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ប្រទេសចិននឹងមានសមត្ថភាពទ្រង់ទ្រាយធំក្នុងការឈ្លានពានកោះនេះនៅឆ្នាំ ២០២៥ ។
លោក Chiu បានហៅភាពតានតឹងដែលកើនឡើងរវាងចិន និងតៃវ៉ាន់នាពេលនេះថាធ្ងន់ធ្ងរបំផុតដែលលោកបានឃើញក្នុងរយៈពេល ៤០ ឆ្នាំ ។
ទន្ទឹមនោះ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមានជំនឿថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើប្រទេសចិនមានចលនាប្រឆាំងនឹងកោះនេះ ។
លោក Tsai បាននិយាយថា “ខ្ញុំមានជំនឿលើទំនាក់ទំនងរយៈពេលវែងដែលយើងមានជាមួយសហរដ្ឋអាមេរិក និងការគាំទ្រពីប្រជាជនអាមេរិក ក៏ដូចជាសភាផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Indian Express
ចុចអាន ៖ កងទ័ពអាមេរិក កំពុងបង្វឹកទាហានតៃវ៉ាន់ ស្របពេលតានតឹងខ្លាំងជាមួយ ចិន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី