Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​ដឹក​នាំ​បារាំង​ Macron​ ថា នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​កុហកលោក​រឿង​នាវា​ចម្បាំង

បានផុស

នៅ

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​តុលា​បាន​និយាយ​ថា នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​បាន​កុហក​លោក​ទាំង​ស្រុង​ជុំ​វិញ​ការ​កិច្ច​ព្រម​ព្រៀង​នាវា​មុជ​ទឹក​ចម្បាំង​​ដែល​​លុប​ចោល​​ធ្វើ​ឲ្យ​វិបត្តិការ​ទូត​កាន់​ស៊ីជម្រៅ។

លោក Macron បាន​ឆ្លើយ​តប​​នៅ​ពេល​អ្ន​ក​កាសែត​អូស្ត្រាលីសួរ​ពី​​លោក Scott Morrison មិន​ស្មោះ​ត្រង់​​ក្នុង​ការ​ទំនាក់​ទំនង​ឯកជនភាព​ថា ៖«ខ្ញុំ​មិន​គិត​អីចឹង​ទេ។ ខ្ញុំ​ដឹង»។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​បណ្តា​ប្រទេស​អ្នក​មាន​ G20 នៅ​ទី​ក្រុង​រ៉ូម ប្រទេស​អ៉ីតាលីកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ និង​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​អាកាស​ធាតុដ៏​ធំ​​ដែល​រៀប​ចំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិក្នុង​សប្តាហ៍​នេះ​ទៀត​ ប៉ុន្តែ​​ជម្លោះ​ជា​​ច្រើន​សប្តាហ៍​កន្លង​មក​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ពួក​គេ។

កាល​ពី​ខែ​កញ្ញា លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison ដោយ​មិន​មែន​ជា​ការ​ព្រមាន​ពី​ការ​លុប​ចោល​កិច្ច​ព្រម​​ទឹក​ប្រាក់​រាប់​​ពាន់​លាន​​ដុល្លារ​រយៈ​ពេល​មួយ​ទសវត្សរ៍​ជា​មួយ​ប្រទេស​បារាំង​ដើម្បី​កសាង​សមត្ថភាព​នាវា​មុជ​ទឹកចម្បាំង។

ជា​មួយ​គ្នា​នោះ មេដឹក​នាំ​អូស្ត្រាលី​បាន​បង្ហាញ​ថា លោក​បាន​កំពុង​ពិភាក្សាជា​សម្ងាត់​ដើម្បី​ទទួល​បាន​នាវា​មុជ​ទឹក​ចម្បាំង​​កម្លាំង​ថាមពល​នុយក្លេអ៊ែរ​អាមេរិក ឬ​ចក្រភព​អង់គ្លេស។

ដោយ​ខឹង​ខ្លាំង​ពេក​ រដ្ឋបាល​ទី​ក្រុង​បារីស​បាន​​ថ្កោល​ទោស​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ​ថា​ជា​​ការ​លួច​ចាក់​ពី​ក្រោយ​ខ្នង និង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ​ដែល​ឥឡូវ​នេះ​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ហើយ។

អ្នក​សារព័ត៌មាន​អូស្ត្រាលី​បាន​សួរ​លោក Macron នៅ​ក្រៅ​កិច្ច​ប្រជុំ G20 ថា​តើលោក​គិត​ថា មេ​ដឹក​នាំ​អូស្ត្រាលី​បាន​និយាយ​មិន​ពិត​​ក្នុង​ពេល​ជួបប្រជុំ​ឯកជន។

លោក​ប្រធានាធិបតី​បារាំង​បាន​បន្សល់​ទុក​នូវ​ការ​សង្ស័យ​បន្តិច​បន្តូច​ពី​ទស្សនៈ​របស់​លោក ដោយ​​ផ្តោត​សំខាន់​លើ​​តម្រូវ​ការ​នៃ​​​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​មាន​ប្រសាសន៍​ថា ៖«អ្នក​ត្រូវ​មាន​ឥរិយាបថ​ស្រប​ទៅ​នឹង​តម្លៃ​នេះ»។

លោក Macron បាន​ដើរ​កាត់​ផ្លូវ​ជា​មួយ​លោក Morrison នៅ​កិច្ច​ប្រជុំ​កំពូល​ G20 និង​បាន​និយាយ​ទូរសព្ទ​កាល​ពី​ដើមសប្តាហ៍​កន្លង​ទៅ​នេះ​​ថា «ទំនាក់​ទំនង​នៃ​ការ​ជឿ​ជាក់​ត្រូវ​បាន​បំបែក​រវាង​បារាំង និង​អូស្ត្រាលី»។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison

មេ​ដឹក​នាំ​ទាំង​ពីរ​មិន​បាន​អង្គុយ​ចរចា​​​ផ្លូវ​ការ​នៅ​ឡើយ​​ទេ​រហូត​ដល់​ពេល​នេះ បើ​ទោះ​ជា​ឯក​អគ្គរដ្ឋ​ទូត​បារាំង​គ្រោង​ជួប​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​​នៅ​​ថ្ងៃ​ចន្ទ​នេះ​នៅ​ទី​ក្រុង​ស៊ីដនី។

នៅ​ទី​ក្រុង​រ៉ូម មេដឹក​នាំ​បារាំង​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ច្រើន​ក្នុង​ការ​បញ្ជាក់​ដល់​សាធារណៈ​ជា​មួយ​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។

កាល​ពីថ្ងៃ​សុក្រ លោក បៃដិន បាន​ទទួល​ស្គាល់​ចំពោះ​សមភាគី​បារាំង​ថា ទី​​ក្រុង​វ៉ាស៊ីនតោន​បាន​ច្របូក​ច្របល់​នៅ​ក្នុង​វិធី​ដែល​ខ្លួន​ដោះ​ស្រាយ និង​បាន​និយាយ​ថា ៖«យើង​គ្មាន​សម្ព័ន្ធ​មិត្ត​ល្អ​ជាង​បារាំង​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម១២ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម