ព័ត៌មានអន្ដរជាតិ
ក្រៅពីវ៉ាក់សាំងចាក់និងថ្នាំគ្រាប់ ពិភពលោកនៅមានអាវុធកម្ចាត់កូវីដមួយទៀត ស្ថិតក្នុងដំណាក់កាលតេស្ត
ខណៈប្រទេសលើពិភពលោក កំពុងផលិតវ៉ាក់សាំងសម្រាប់ចាក់ និងថ្នាំគ្រាប់លេបយ៉ាងមមាញឹក ដើម្បីព្យាបាលជំងឺកូវីដ ១៩ ក្នុងនោះក្រុមហ៊ុនខ្លះ ក៏កំពុងតែផលិតថ្នាំបាញ់តាមច្រមុះ ប្រភេទស្រ្តៃយ៍ ផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។
ទន្ទឹមនោះ ប្រទេសខ្លះកំពុងតែធ្វើការសាកល្បង ថ្នាំបាញ់តាមច្រមុះប្រភេទស្រ្តៃយ៍លើមនុស្ស និងរង់ចាំការអនុញ្ញតឲ្យប្រើប្រាស់ទូលំទូលាយផងដែរ។
១ Ad5-nCoV ក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន

ក្រុមហ៊ុន CanSinoBIO កំពុងអភិវឌ្ឍវ៉ាក់សាំងបាញ់ចូលតាមច្រមុះ រួមគ្នាជាមួយវិទ្យាស្ថានជីវបច្ចេកវិទ្យាទីក្រុងប៉េកាំង។ វ៉ាក់សាំងវ៉ិចទ័រ Adenovirus ប្រភេទ ៥ (Adenovirus Type 5 Vector) ឬ Ad5-nCoV របស់ចិនត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ជាមួយនឹងសុវត្ថិភាពឆ្លើយតបនៃប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ហើយវាមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់ទៅទៀត ។
វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV អាចបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ កោសិកាដ៏ខ្លាំងក្លាក្នុងរយៈពេល ១៤ ថ្ងៃ ពោលវារក្សាកម្រិតដូចគ្នា ទៅនឹងវ៉ាក់សាំងចាក់បញ្ចូលសាច់ដុំ ។ ចំណែកលទ្ធផលនៃការសាកល្បងចុងក្រោយបង្អស់បានបង្ហាញថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV រឹតតែមានសុវត្ថិភាពល្អ នៅពេលដែលក្មេងអាយុពី ៦ ទៅ ១៧ ឆ្នាំបានប្រើប្រាស់វ៉ាក់សាំងនេះ ហើយអត្រានៃប្រតិកម្មមិនល្អគឺទាបជាងមនុស្សធំ ។
២ Sputnik V ប្រទេសរុស្សី

យើងតាមសារព័ត៌មាន Reuters បានបញ្ជាក់កាលពីថ្ងៃ ១២ ខែតុលា ឆ្នាំ២០២១ ថា ប្រទេសរុស្សីបានសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះថា Sputnik V ដែលជាប្រភេទស្រ្តៃយ៍បាញ់ចូលក្នុងច្រមុះផ្ទាល់ ទៅលើមនុស្សពេញវ័យ។ ។ ទិន្នន័យដែលបានបញ្ជាក់ពីឱសថដ្ឋានរដ្ឋរុស្សី បង្ហាញថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះនេះ ត្រូវប្រើប្រាស់ ២ ដូស ក្នុងអំឡុងពេលធ្វើតេស្តនៅគ្លីនិកមួយក្នុងទីក្រុង ST Petersburg ប៉ុន្តែប្រភពមិនបញ្ជាក់កាលបរិច្ឆេទធ្វើតេស្តនោះទេ ។
៣ វ៉ាក់សាំងបាញ់តាមច្រមុះរបស់ ថៃ ២ ប្រភេទ

វ៉ាក់សាំងនេះបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិ សម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា មានប្រសិទ្ធភាពចំពោះជំងឺដុះសាច់ក្នុងច្រមុះ និងផ្តាសាយផងដែរ។
អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បាននិយាយថា ការសាកល្បងនេះក៏នឹងធ្វើតេស្តការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ផងដែរ ប៉ុន្តែនៅដំណាក់កាលទី ២ នៅខែ មីនា ឆ្នាំក្រោយ ហើយយើងមានគោលដៅផលិតសម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយធំ នៅពាក់កណ្ដាលឆ្នាំ ២០២២ ប្រសិនបើលទ្ធផលល្អ ។
៤ INNA-051 ក្រុមហ៊ុន Ena Respiratory

ស្រ្ពាយបាញ់តាមច្រមុះដែលមានឈ្មោះថា INNA-051 អាចនឹងត្រូវប្រើប្រាស់ ជាប្រភេទវ៉ាក់សាំងស្រ្តៃយ៍បាញ់ច្រមុះ ដើម្បីកាត់បន្ថយកម្រិតឆ្លងវីរុសកូវីដបានរហូតដល់ ៩៦ ភាគរយ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ តាមរយៈការធ្វើតេស្ដនៅលើសត្វបានជោគជ័យ ខ្លួនមានសង្ឃឹមថា INNA-051 អាចនឹងទទួលបានការអនុញ្ញាតក្នុងការដឹកនាំ ការធ្វើតេស្ដលើមនុស្សក្នុងពេលឆាប់ៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី