ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ តម្លៃប្រេងឡើងថ្លៃ បន្ទាប់ពីក្រុមហ៊ុន Aramco ឡើងថ្លៃលក់
នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានកើនឡើងជាថ្មី បន្ទាប់ពីក្រុមហ៊ុនផលិតប្រេងអារ៉ាប៊ីសាអូឌីត Aramco បានដំឡើងថ្លៃលក់ប្រេងឆៅរបស់ខ្លួនដែលបង្ហាញពីតម្រូវការនៅតែខ្លាំងក្នុងដំណាក់កាលផ្គត់ផ្គង់តឹងតែង។
ប្រេងឆៅបានកើនឡើង៩០សេន ឬ១.១%ក្នុងមួយបារ៉ែលតម្លៃ៨៣.៦៤ដុល្លារអាមេរិក បន្ទាប់ពីធ្លាក់ចុះជិត២%កាលពីសប្តាហ៍មុន។ ប្រេងអាមេរិកបានកើនឡើង៨៧សេន ឬ១.១%ក្នុងមួយបារ៉ែលតម្លៃ៨២.១៤ដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ចុះស្ទើរ៣%រហូតដល់ថ្ងៃសុក្រមុន។

ក្រុមហ៊ុន Aramco កាលពីល្ងាចថ្ងៃសុក្របានដំឡើងថ្លៃលក់ជាផ្លូវការនៅខែធ្នូមកកាន់តំបន់អាស៊ីសម្រាប់ប្រេងឆៅស្រាលអារ៉ាប់ដល់២.៧០ដុល្លារក្នុងមួយបារ៉ែល ប្រៀបធៀបនឹងប្រេងឆៅអូម៉ង់/ឌូបៃដែលបានកើនឡើង១.៤០ដុល្លារចាប់ពីខែវិច្ឆិកានេះ។
ANZ Research បាននិយាយក្នុងកំណត់ហេតុមួយថា ការដំឡើងតម្លៃលក់របស់ក្រុមហ៊ុន Aramco បានបង្ហាញពីតម្រូវការនៅតែខ្លាំង ខណៈក្រុមផលិត OPEC និងក្រុមហ៊ុននាំចេញប្រេងធំៗផ្សេងទៀតរក្សាការផ្គត់ផ្គង់។
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដូចជា រុស្ស៊ីជាដើមដែលគេស្គាល់ថា OPEC+ បានឯកភាពគ្នាកាលពីសប្តាហ៍មុនដើម្បីប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនក្នុងការផលិតទិន្នផលប្រេងចំនួន៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃគិតចាប់ពីខែធ្នូ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវឲ្យអង្គការ OPEC+ ផលិតចំនួនបារ៉ែលបន្ថែមទៀតដើម្បីកាត់បន្ថយការកើនឡើងតម្លៃ ហើយកាលពីថ្ងៃសៅរ៍និយាយថា រដ្ឋបាលរបស់លោកមានឧបករណ៍ផ្សេងទៀតដើម្បីដោះស្រាយបញ្ហាប្រេងឡើងថ្លៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


