ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ផ្ទុះវីរុស Zika ជាថ្មី ពេលនេះរកឃើញជិត ១០០ករណី
មនុស្សចំនួន ៨៩នាក់ រួមទាំងកុមារ ១៧នាក់ផងដែរ បានធ្វើតេស្តវិជ្ជមានវីរុស Zika ដែលករណីកាន់តែច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុង Kanpur នៃប្រទេសឥណ្ឌា។

ដោយរកឃើញដំបូងក្នុងឆ្នាំ១៩៤៧ មេរោគ Zika ដែលឆ្លងពីសត្វមូស បានរាលដាលទៅដល់ប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៥ នៅពេលទារករាប់ពាន់នាក់បានកើតមកជាមួយជំងឺ Microcephaly ដែលជាជំងឺបណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសធម្មតា និងខួរក្បាលមិនដំណើរការ។
លោកវេជ្ជបណ្ឌិត Nepal Singh ប្រធានផ្នែកវេជ្ជសាស្រ្តនៃស្រុក Kanpur ក្នុងរដ្ឋ Uttar Pradesh បានប្រាប់រ៉យទ័រថា “មានការកើនឡើងនៃករណីវីរុស Zika ហើយមន្ទីរសុខាភិបាលបានបង្កើតក្រុមជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាល។ មានស្ត្រីម្នាក់មានផ្ទៃពោះ ហើយយើងកំពុងយកចិត្តទុកដាក់ជាពិសេស ចំពោះនាង”។
ករណីត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋមួយចំនួនរបស់ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
គួរបញ្ជាក់ថា ករណី Zika លើកដំបូងនៅក្នុងទីក្រុងឧស្សាហកម្ម Kanpur ត្រូវបានរកឃើញកាលពីថ្ងៃទី ២៣ខែតុលា ហើយចំនួនករណីបានកើនឡើងនៅសប្តាហ៍កន្លងមកនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Tuoi Tre
ចុចអាន៖ អគ្គិភ័យឆេះថ្នាក់រៀនចំបើង សម្លាប់កុមារ ២៥នាក់ ក្នុងប្រទេស នីហ្សេរ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


