ព័ត៌មានអន្ដរជាតិ
update៖ ខណៈនេះ អ្នកទោសដែលបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៦៨ នាក់ និងរងរបួសជាច្រើន
ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅឯពន្ធនាគារក្នុងប្រទេសអេក្វាឌ័រ បានបណ្ដាលឲ្យមនុស្ស យ៉ាងហោចណាស់ ៦៨ នាក់ស្លាប់ និង ២៥ នាក់រងរបួសបន្ថែមទៀត ក្រោយមុននេះបន្តិច អ្នកស្លាប់មានចំនួន ៥៨ នាក់ប៉ុណ្ណោះ។

រដ្ឋអាជ្ញាបាននិយាយថា អំពើហឹង្សាបានផ្ទុះឡើងកាលពីថ្ងៃសុក្រ នៅឯពន្ធនាគារមួយក្នុងទីក្រុង Guayaquil ភាគខាងលិច ហើយមានរយៈពេលប្រហែល ៨ ម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា សមាជិកនៃអង្គការឧក្រិដ្ឋជនបានសូកប៉ាន់មន្ត្រីពន្ធនាគារ ហើយបាននាំយកកាំភ្លើង និងគ្រឿងផ្ទុះនៅខាងក្នុង។

របាយការណ៍ក៏បាននិយាយដែរថា សមាជិកក្រុមទំនើងបានវាយគ្នា ដើម្បីដណ្ដើមបានកន្លែងគ្រប់គ្រង។ រហូតធ្វើឲ្យប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែកញ្ញា ហើយបានដាក់ពង្រាយកម្លាំងយោធា ដើម្បីស្ដារសណ្ដាប់ធ្នាប់នៅពន្ធនាគារ។


ទន្ទឹមនឹងនោះ អំពើហិង្សានេះ ត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនអន្តរជាតិផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៥៨ នាក់ សុទ្ធតែអ្នកទោស
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


