ព័ត៌មានអន្ដរជាតិ
ចិន នឹងបន្តផ្តល់វ៉ាក់សាំងដល់ប្រទេស អាស៊ាន រហូតដល់ កូវីដ រលាយសាបសូន្យ
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងកូវីដដល់ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ជំងឺរាតត្បាតរលាយសាបសូន្យ ។
លោក Wang Yi បានធ្វើការកត់សម្គាល់បែបនេះ នៅពេលជួបជាមួយមន្ត្រីការទូតរបស់ប្រទេសអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ានបានកើនឡើងលើសពី ៤១០ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និងកើនឡើង ៣៨.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ លោក Wang បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ានក្នុងការជំរុញឲ្យមានការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ។
ទន្ទឹមនោះ បេសកជននៃបណ្តាប្រទេសអាស៊ានក៏បានលើកឡើងអំពីលទ្ធផលជាផ្លែផ្កាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងប្លុកមួយនេះ ។
ជាចុងក្រោយបេសកជននៃបណ្តាប្រទេសអាស៊ានបានបន្ថែមថា ពួកគេនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយប្រទេសចិនលើវិស័យនានា រួមទាំងពាណិជ្ជកម្ម សេដ្ឋកិច្ចបៃតង ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ កម្ពុជា ឈរលំដាប់ទី ១ ចំណោម ១០ ប្រទេសនៅ អាស៊ាន មានអត្រាចាក់ វ៉ាក់សាំងកូវីដខ្ពស់បំផុត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង