Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុស Gaddafi ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ៦ឆ្នាំបន្ទាប់ពីត្រូវកាត់ទោសប្រហារជីវិត

បានផុស

នៅ

លោក Saif al-Islam Gaddafi ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលីប៊ី Muammar Gaddafi បានប្រកាសឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស នៅខែក្រោយ។

Saif al-Islam Gaddafi, 49, pictured right, has announced his candidacy for the country's presidential election last month
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិជាន់ខ្ពស់របស់ប្រទេសលីប៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្នងមរតករបស់មេដឹកនាំផ្តាច់ការរូបនេះ បានដាក់ឯកសារបេក្ខភាពរបស់គាត់នៅទីក្រុងភាគខាងត្បូង Sabah រួចរាល់ហើយ។

បុរសអាយុ៤៩ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកប្រយុទ្ធនៅចុងឆ្នាំ២០១១ ដែលជាឆ្នាំ ឪពុករបស់គាត់ត្រូវបានផ្តួលរំលំក្នុងការបះបោរមួយ បន្ទាប់ពីកាន់អំណាចបានជាង៤០ឆ្នាំ។ ក្រោយមកលោក Muammar Gaddafi ត្រូវបានសម្លាប់ ចំពេលមានការប្រយុទ្ធគ្នា។

Before his father Muammar Gaddafi's death in 2011, Saif al-Islam Gaddafi was the presumed successor to rule Libya

បេក្ខភាពប្រធានាធិបតីបច្ចុប្បន្ន ត្រូវបានដោះលែងនៅខែមិថុនាឆ្នាំ២០១៧ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជាង៥ឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសលីប៊ី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៤ខែធ្នូ បន្ទាប់មានពីការប៉ុនប៉ងរៀបចំអស់រយៈពេលជាច្រើនឆ្នាំ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។

Gaddafi's son registers to run in Libya's presidential election

លោក Saif al-Islam Gaddafi ត្រូវបានតុលាការក្រុង Tripoli កាត់ទោសកំបាំងមុខក្នុងឆ្នាំ២០១៥ ដោយគាត់បានបង្ហាញខ្លួនតាមរយៈ videolink ពីទីក្រុង Zintan នៃប្រទេសលីប៊ី។

គាត់ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មសង្រ្គាម រួមទាំងការសម្លាប់បាតុករក្នុងអំឡុងការបះបោរឆ្នាំ២០១១ផងដែរ ហើយទំនងជាប្រឈមមុខនឹងការចាប់ខ្លួន ឬគ្រោះថ្នាក់ផ្សេងទៀត ប្រសិនបើគាត់បង្ហាញខ្លួនជាសាធារណៈនៅក្នុងរដ្ឋធានី ទ្រីប៉ូលី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជំនួប ថ្ងៃ នេះ តើ មេដឹក នាំអាមេរិក និង ចិន ចង់ បាន អ្វី រៀង ៗ ខ្លួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម