ព័ត៌មានអន្ដរជាតិ
អាមេរិកបង្ហាញយន្តហោះដ្រូនធ្ងន់បំផុតលើលោក បំពាក់ដោយផ្កាយរណបតូចៗ
ក្រុមហ៊ុនឯកជនអាមេរិក Aevum បានធ្វើបទបង្ហាញអំពីយន្តហោះដ្រូនរបស់ខ្លួនដែលមានឈ្មោះថា Ravn X ដែលត្រូវបានរចនាឡើងដើម្បីបាញ់គ្រាប់រ៉ុក្កែតទៅលើអាកាស ហើយនឹងការបាញ់បង្ហោះផ្កាយរណបតូចៗចូលទៅក្នុងគន្លងផែនដីដោយមិនចាំបាច់ប្រើជើងទម្រ ។ បទបង្ហាញនេះត្រូវបានធ្វើឡើងតាមអ៊ីនធឺណិតនៅលើឆានែល YouTube របស់ក្រុមហ៊ុន ។
បទបង្ហាញនេះធ្វើឡើង ចំពេលដែលការបាញ់បង្ហោះយានអវកាសដឹកនាំដោយមនុស្សដំបូងបង្អស់នៅឆ្នាំនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន SpaceX ដែលបានបញ្ជូននាវិកជាមនុស្សទៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ។ នាយកប្រតិបត្តិ Elon Musk ក្រោយមកបានថ្លែងថា ក្រុមហ៊ុនរបស់លោកអាចនឹងបញ្ជូនមនុស្សដំបូងទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២៦ ប្រសិនបើមិនមានបញ្ហាអ្វីកើតឡើង ។

យោងតាមការបង្ហាញដែលរៀបចំឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន Aevum លោក Jay Skylus បានឲ្យដឹងថា យន្តហោះនេះត្រូវបានរចនាឡើងដើម្បីដាក់ផ្កាយរណបចូលទៅក្នុងគន្លងផែនដីជារៀងរាល់ ២.៥ ម៉ោងម្តង ។ យន្តហោះដ្រូននេះមើលទៅស្រដៀងនឹងយន្តហោះធម្មតា ហើយនឹងហោះហើរដូចយន្តហោះពិតដោយហោះចេញពីទីតាំងហោះហើរចម្ងាយ ១ គីឡូម៉ែត្រកន្លះ ដោយមិនចាំបាច់ប្រើជើងទម្រ ។
យន្តហោះនេះមានទំហំ ២៤.៣ ម៉ែត្រ ស្លាបមានទំហំជិត ១៨.៣ ម៉ែត្រ មានកម្ពស់ ៥.៤ ម៉ែត្រ និងជាយន្តហោះដ្រូនធំជាងគេលើពិភពលោកមានទម្ងន់ ២៥,០០០ គីឡូក្រាម ។

លោក Skylus បានបញ្ជាក់ថា នៅពេលដែលយន្តហោះដ្រូន RavnX ឈានដល់ទីតាំង និងកម្ពស់ វាទម្លាក់គ្រាប់រ៉ុក្កែតដែលបាញ់ទម្ងន់ប្រហែល ១០០ គីឡូក្រាមចូលទៅក្នុងគន្លងផែនដីទាប ។ បន្ទាប់មកយន្តហោះដ្រូនចុះចតដោយស្វ័យភាព និងចតដោយខ្លួនវាផ្ទាល់ ។
ក្រុមហ៊ុន Aevum គឺជាអង្គភាពឯកជនដែលមានមូលដ្ឋាននៅរដ្ឋ Alabama ហើយត្រូវបានគេរាយការណ៍ថាបានទទួលរង្វាន់ជាង ១ ពាន់លានដុល្លារនៅក្នុងកិច្ចសន្យារបស់រដ្ឋាភិបាល ។
កាលពីខែមិថុនា ឆ្នាំ ២០១៦ លោក Skylus ដែលជារូបវិទូបានបង្កើតក្រុមហ៊ុន Aevum ដែលបច្ចុប្បន្នមានបុគ្គលិកប្រហែល ១៨០ នាក់ បន្ទាប់ពីធ្វើការឲ្យអង្គការណាសា និងក្រុមហ៊ុនពាណិជ្ជកម្មអវកាសមួយចំនួនដូចជា Boeing និង Firefly Aerospace រយៈពេលពីរបីឆ្នាំ ហើយក្រុមហ៊ុននេះមានគោលបំណងចាប់ផ្តើមបេសកកម្មលើកទី ១ របស់ខ្លួននៅឆ្នាំក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អង់គ្លេស ហ៊ានផ្តល់សំណងខ្ទង់សែនដុល្លារបើអ្នកចាក់វ៉ាក់សាំងហើយ រងផលប៉ះពាល់ធ្ងន់ធ្ងរ
ចុចអាន ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៣ រូបប្តេជ្ញាចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


