ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ
ប្រទេសរុស្ស៊ីបានព្រមានថា ខ្លួនមានសមត្ថភាពបំផ្លាញផ្កាយរណបរបស់អង្គការណាតូ ដោយប្រើបច្ចេកវិទ្យា “Star Warrior” ថ្មីរបស់ខ្លួន ដែលនឹងធ្វើឲ្យមីស៊ីលនាំផ្លូវដោយ GPS របស់លោកខាងលិច គ្មានប្រយោជន៍។

ចំពេលមានការប្រឈមមុខដាក់គ្នាថ្មីបំផុតក្នុងប្រទេសអ៊ុយក្រែន ទូរទស្សន៍រដ្ឋរុស្ស៊ីបានអះអាងថា មីស៊ីលប្រឆាំងផ្កាយរណប (ASAT) របស់ទីក្រុងមូស្គូ អាចកម្ទេចផ្កាយរណបណាតូចំនួន៣២គ្រឿង និងធ្វើឲ្យមីស៊ីល យន្តហោះ និងនាវារបស់ពួកគេ ប្រើការលែងកើត។
ប្រទេសរុស្ស៊ី បានសាកល្បងប្រព័ន្ធ ASAT ថ្មីរបស់ពួកគេ នៅលើផ្កាយរណបសូវៀតកាលពីសប្តាហ៍មុន។ ការធ្វើតេស្តនោះ បានបណ្តាលឲ្យអំបែងគ្រាប់ ខ្ទាតឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីអង្គការណាសា និងទីក្រុងវ៉ាស៊ីនតោន។

ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍រដ្ឋបានហៅវាថាជាការបាញ់ព្រមាន ខណៈរុស្ស៊ីបានបញ្ជូនទាហានជាង ៩៤,០០០នាក់ទៅកាន់ព្រំដែនជាមួយអ៊ុយក្រែន ដែលបង្កឲ្យមានការភ័យខ្លាចថា លោក វ្ល៉ាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលុកលុយ ដូចការកាត់យកឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤។
កាលពីថ្ងៃចន្ទ សេតវិមានបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង លើការកើនឡើងនៃវត្តមានយោធា និងគ្រឿងសព្វាវុធរបស់ទីក្រុងមូស្គូ នៅតាមបណ្តោយព្រំដែនជួរមុខ ដែលរួមមានទាំងរថក្រោះ និងមីស៊ីល ក៏ដូចជាការគំរាមកំហែងជានិរន្តរភាពរបស់ខ្លួនចំពោះទីក្រុងគៀវផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ