Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ហាមប្រាមការចូលពីប្រទេសអាហ្វ្រិកចំនួន ៨ ដោយសារវីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

ប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងហាមឃាត់រាល់ការចូលរបស់មនុស្ស ដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួនប្រាំបី និងបានកំណត់ថា​ មានហានិភ័យខ្ពស់ ពីវីរុសបំប្លែងខ្លួនថ្មី Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់លោក Opas Karnkawinpong បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ចាប់​ពីខែធ្នូ​តទៅ ការ​ធ្វើដំណើរ​មកពីប្រទេស Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe នឹង​ត្រូវ​បាន​ហាមឃាត់។

លោក​បាន​បន្ត​ថា ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាតឲ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ទាំង​នេះ ​ចុះ​ឈ្មោះ​ធ្វើ​ដំណើរ​ ទៅ​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ទេ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង ​ខណៈ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី បាន​រឹត​បន្តឹងអ្នកដំណើរ និង​ព្រួយ​បារម្ភ​អំពី​ប្រភេទថ្មី B 1.1.529។

គួររំលឹកថា អង្គការសុខភាពពិភពលោក បានកំណត់ជា “ការប្រែប្រួលនៃក្តីបារម្ភចុងក្រោយបង្អស់” ដោយនិយាយ​ថា វាអាចរីករាលដាលលឿនជាង​ទម្រង់​ផ្សេង​ៗទៀត។

លោក Opas បាននិយាយថា “យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ និងប្រទេស​ទាំងនេះ” ដោយបន្ថែមថា អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក​ផ្សេងទៀត នឹងមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់គម្រោងធ្វើដំណើរដោយ​មិនមានការដាក់​ឲ្យ​នៅដាច់ពីគេ ​សម្រាប់​អ្នក​ដំណើរដែល​ទទួលថ្នាំបង្ការ​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖ប្រទេសនៅ អឺរ៉ុប មួយទៀត ​ ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron

ចុចអាន៖វ៉ាក់សាំងកូវីដ ថៃ ៤ ប្រភេទ ចាប់ផ្ដើមធ្វើតេស្តលើមនុស្សជាបណ្ដើរៗ និងចាយថវិកាសរុប ៤.៨ ពាន់លានបាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម