ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលថា អ្នកចាក់វ៉ាក់សាំងដូសជំរុញរួច អាចការពារវីរុសបំប្លែងខ្លួន Omicron បាន
ស្របពេលដែលអ្នកវិទ្យាសាស្ត្រកំពុងមមាញឹក រកវិធីទប់ស្កាត់ការគំរាមកំហែងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអ៊ីស្រាអែលបានអះអាងថា អ្នកចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ នឹងទទួលបានការពារពីវីរុសបំប្លែងថ្មីនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអែល លោក Nitzan Horowitz ថ្លែងកាលពីថ្ងៃអង្គារថា មនុស្សដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ បាន៦ខែ រាងកាយពួកគេនឹងត្រូវបានការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង។
រដ្ឋមន្ត្រីរូបនេះ មិនទាន់មានទិន្នន័យច្បាស់ការអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹង អូមីក្រុង នៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានថ្ងៃទៀត ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬបានចាក់វ៉ាក់សាំងដូសជំរុញ នឹងទទួលបានការពារពីវីរុសបំប្លែងខ្លួនថ្មីនេះ។

ស្របពេលជាមួយគ្នាដែរ បណ្ដាញសារព័ត៌មានអ៊ីស្រាអែល បានបញ្ចេញរបាយការណ៍ពីសមត្ថភាពរបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹង អូមីក្រុង ដែលវាមានប្រសិទ្ធភាព ៩០ភាគរយក្នុងការការពារវីរុសបំប្លែងខ្លួនថ្មីនេះ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញ អាចមានឱកាសវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកបានដែលបានចាក់រហូតដល់ ២.៤ ដង។ របាយការណ៍កត់សម្គាល់ថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៣ ភាគរយក្នុងការការពារអាការធ្ងន់ធ្ងរក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬអ្នកទទួលបានដូសជំរុញរួចរាល់។

ដោយឡែក យោងតាមរបាយការណ៍ ពីអាហ្វ្រិកខាងត្បូង សមត្ថភាពរបស់ អូមីក្រុង ក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានហានិភ័យ ១.៣ ដងខ្ពស់ជាងវីរុសបំប្លែងខ្លួន ដែលតា ប៉ុន្តែរោគសញ្ញារបស់វាមិនសូវធ្ងន់ធ្ងរនោះទេ។
ទោះយ៉ាងណា លោក Nitzan Horowitz និយាយថា វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ កំលុងពេលនេះ។ អ្នកណាដែលប៉ះពាល់នឹងវីរុសបំប្លែងខ្លួន ដោយមិនមានវ៉ាក់សាំង នឹងប្រឈមហានិភ័យខ្លាំងបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ WHO ប្រាប់ ៦ ក្បាច់ ទោះ Omicron សាហាវប៉ុនណា ក៏មិនហ៊ានក្បែរ
ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


