ព័ត៌មានអន្ដរជាតិ
អាមេរិក ចិន កូរ៉េខាងជើង យល់ព្រមគោលការណ៍បញ្ចប់សង្គ្រាមកូរ៉េ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងជើងបានយល់ព្រម “គោលការណ៍” ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងត្បូងនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងនេះកើតឡើង ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នារបស់លោក Moon Jae-in ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីនៅ ទីក្រុងកង់បេរ៉ា ។
លោក Moon បានបន្ថែមថា ការបញ្ចប់សង្គ្រាមជាផ្លូវការនឹងជួយដល់ការជាប់គាំងកិច្ចចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា សង្គ្រាមកូរ៉េបានកើតឡើងពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ រវាងប្រទេសកូរ៉េខាងជើងដែលគាំទ្រដោយប្រទេសចិន និងសហភាពសូវៀត ឯកូរ៉េខាងត្បូងគាំទ្រដោយប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតួកគី ។
សង្រ្គាមបានចាប់ផ្តើមនៅ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៥០ នៅ ពេលដែលកូរ៉េខាងជើងបានចាប់ផ្តើមឈ្លានពានកូរ៉េខាងត្បូងតាមព្រំដែនដែលស្ថិតនៅ លើខ្សែស្របទី ៣៨ ជាខ្សែបន្ទាត់រយៈទទឹងដែលឆ្លងកាត់ឧបទ្វីបដែលពួកគេបានចែកគ្នា ហើយក្រោយមកសង្គ្រាមមួយនេះបានបញ្ចប់នៅ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៥៣ ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរនោះទេ បើទោះបីជាមានការព្យាយាមជាច្រើនដងក៏ដោយ ដូច្នេះហើយទើបជម្លោះនៅ តែបន្តកើតមាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ចិន ព្រមានវាយបក អាមេរិក ចំពោះការដាក់ទណ្ឌកម្ម “មិនប្រុងប្រយ័ត្ន”
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


