ព័ត៌មានអន្ដរជាតិ
ចិន ព្រមានវាយបក អាមេរិក ចំពោះការដាក់ទណ្ឌកម្ម “មិនប្រុងប្រយ័ត្ន”
ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងវាយបកវិញ ជាការឆ្លើយតបទៅនឹងសកម្មភាព “មិនប្រុងប្រយ័ត្ន” ហើយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មនាពេលថ្មីៗនេះ ដែលសំដៅលើបុគ្គល និងអង្គភាពពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយទីក្រុងប៉េកាំង។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសិទ្ធិមនុស្សទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រ ប្រឆាំងមនុស្សនិងអង្គភាពរបស់ចិន ដោយបន្ថែមបុគ្គល និងអង្គភាពដែលជាប់ពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសការដាក់ទណ្ឌកម្មនេះថាជា “សកម្មភាពខុសឆ្គង”។

លោក Wang បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា “យើងសូមជំរុញឲ្យសហរដ្ឋអាមេរិក ដកការសម្រេចចិត្តខុសជាបន្ទាន់ ហើយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ ប្រសិនបើអាមេរិកប្រព្រឹត្តដោយមិនប្រុងប្រយ័ត្ន នោះប្រទេសចិននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីវាយបកយ៉ាងម៉ឺងម៉ាត់”។
លោក Wang បានប្ដេជ្ញាថា ទីក្រុងប៉េកាំងមិនងាករេក្នុងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិឡើយ។

លោកក៏បានការពារគោលនយោបាយរបស់ប្រទេសចិន ក្នុងការដោះស្រាយជាមួយសហគមន៍មូស្លីមអ៊ុយហ្គ័រនៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង ផងដែរ ដោយនិយាយថា ខ្លួនបានប្តេជ្ញាចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ភេរវកម្ម ការបំបែកខ្លួន និងកងកម្លាំងជ្រុលនិយមសាសនា។
លោកអះអាងថា សកម្មភាពដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិក មិនអាចបំផ្លាញរូបរាងទាំងមូលនៃការអភិវឌ្ឍន៍នៅស៊ីនជាំង បញ្ឈប់ការរីកចម្រើនរបស់ប្រទេសចិន ឬផ្លាស់ប្តូរនិន្នាការនៃការអភិវឌ្ឍន៍ប្រវត្តិសាស្ត្របានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចិន កំពុងក្លាយជា គូប្រជែងមានកម្លាំងស្មើអាមេរិក ហើយផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់ ត្រឹមឆ្នាំ២០៣០
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


