ព័ត៌មានអន្ដរជាតិ
គ្រាន់តែកម្ពុជា រកឃើញ អូមីក្រុង វៀតណាម រឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែន ខ្លាចនាំជំងឺចូល
អាជ្ញាធរនៅភាគខាងត្បូងប្រទេសវៀតណាម បានបង្កើនការត្រួតពិនិត្យនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា បន្ទាប់ពីកម្ពុជារកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន អូមីក្រុង។

លោកវរសេនីយ៍ឯក Doan Van An ស្នងការនយោបាយនៃបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្ត Long An បានប្រាប់កាសែត Tuoi Tre កាលពីថ្ងៃពុធថា មន្ត្រីការពារព្រំដែនមូលដ្ឋាន ត្រូវបានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នបន្ថែម នៅពេលបំពេញកាតព្វកិច្ច។
លោក An បានសង្កត់ធ្ងន់ថា ពួកគេត្រូវបានតម្រូវឲ្យល្បាតញឹកញាប់ជាងមុន ដើម្បីស្វែងរកអ្នកលួចឆ្លងដែន ការរត់ពន្ធ និងអ្វីដែលសំខាន់បំផុតគឺ ដើម្បីការពារហានិភ័យណាមួយនៃការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីប៉ុស្តិ៍ព្រំដែនទាំង១២ មន្ត្រីនៅខេត្ត Long An កំពុងប្រតិបត្តិការប៉ុស្តិ៍ត្រួតពិនិត្យចំនួន៣៦ ហើយបានបង្កើតអង្គភាពល្បាតចំនួន៦ និងក្រុមការងារចំនួន៧ ដើម្បីរឹតបន្តឹងសន្តិសុខតាមបណ្ដោយព្រំដែន១៣៣គីឡូម៉ែត្រជាមួយប្រទេសកម្ពុជាក្នុងខេត្តនេះ។
នៅខេត្ត Dong Thap គណៈកម្មាធិការប្រជាជន បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងព្រំដែនប្រវែង ៥០គីឡូម៉ែត្ររបស់ខ្លួនជាមួយកម្ពុជា។

ក្រុមមន្ត្រី ត្រូវបានប្រគល់ភារកិច្ចឲ្យចុះល្បាតបន្ថែមទៀត ជាពិសេសនៅពេលយប់។
លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការរងនៃបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្តបាននិយាយថា នៅខេត្ត An Giang រាល់ផ្លូវលំទាំងអស់នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានបិទ។ លោកបន្ថែមថា ក្រុមមន្ត្រីបានរឹតបន្តឹងការត្រួតពិនិត្យសកម្មភាពពាណិជ្ជកម្ម នៅច្រកទ្វារអន្តរជាតិទាំងពីររបស់ខេត្ត។

លោក Khanh បន្តថា កម្លាំងនគរបាលមូលដ្ឋាន ក៏បានសម្របសម្រួលជាមួយអង្គភាពការពារព្រំដែន ដើម្បីបង្កើនការល្បាតតាមព្រំដែនផងដែរ។ វិធានការស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងផងដែរនៅខេត្ត Tay Ninh។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន អូមីក្រុង លើស្រ្តីម្នាក់។ ស្ត្រីវ័យ២៣ឆ្នាំរូបនេះ បានវិលត្រឡប់មកពីប្រទេសហ្គាណាតាមរយៈទីក្រុងឌូបៃ និងបាងកក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


