Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែកម្ពុជា រកឃើញ អូមីក្រុង វៀតណាម រឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែន ខ្លាចនាំជំងឺចូល 

បានផុស

នៅ

អាជ្ញាធរនៅភាគខាងត្បូងប្រទេសវៀតណាម បានបង្កើនការត្រួតពិនិត្យនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា បន្ទាប់ពីកម្ពុជារកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន អូមីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក Doan Van An ស្នងការនយោបាយនៃបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្ត Long An បានប្រាប់កាសែត Tuoi Tre កាលពីថ្ងៃពុធថា មន្ត្រីការពារព្រំដែនមូលដ្ឋាន ត្រូវបានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នបន្ថែម នៅពេលបំពេញកាតព្វកិច្ច។

លោក An បានសង្កត់ធ្ងន់ថា ពួកគេត្រូវបានតម្រូវឲ្យល្បាតញឹកញាប់ជាងមុន ដើម្បីស្វែងរកអ្នកលួចឆ្លងដែន ការរត់ពន្ធ និងអ្វីដែលសំខាន់បំផុតគឺ ដើម្បីការពារហានិភ័យណាមួយនៃការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីប៉ុស្តិ៍ព្រំដែនទាំង១២ មន្ត្រីនៅខេត្ត Long An កំពុងប្រតិបត្តិការប៉ុស្តិ៍ត្រួតពិនិត្យចំនួន៣៦ ហើយបានបង្កើតអង្គភាពល្បាតចំនួន៦ និងក្រុមការងារចំនួន៧ ដើម្បីរឹតបន្តឹងសន្តិសុខតាមបណ្ដោយព្រំដែន១៣៣គីឡូម៉ែត្រជាមួយប្រទេសកម្ពុជាក្នុងខេត្តនេះ។

នៅខេត្ត Dong Thap គណៈកម្មាធិការប្រជាជន បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងព្រំដែនប្រវែង ៥០គីឡូម៉ែត្ររបស់ខ្លួនជាមួយកម្ពុជា។

ក្រុមមន្ត្រី ត្រូវបានប្រគល់ភារកិច្ចឲ្យចុះល្បាតបន្ថែមទៀត ជាពិសេសនៅពេលយប់។

លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការរងនៃបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្តបាននិយាយថា នៅខេត្ត An Giang រាល់ផ្លូវលំទាំងអស់នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានបិទ។ លោកបន្ថែមថា ក្រុមមន្ត្រី​បាន​រឹត​បន្តឹង​ការត្រួតពិនិត្យ​សកម្មភាព​ពាណិជ្ជកម្ម ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាំង​ពីរ​របស់​ខេត្ត។

លោក Khanh បន្ត​ថា កម្លាំង​នគរបាល​មូលដ្ឋាន​ ក៏​បាន​សម្របសម្រួល​ជាមួយ​អង្គភាព​ការពារ​ព្រំដែន ដើម្បី​បង្កើន​ការ​ល្បាត​តាម​ព្រំដែនផងដែរ។ វិធានការ​ស្រដៀង​គ្នា​នេះ ក៏​ត្រូវ​បានធ្វើឡើងផងដែរ​នៅ​ខេត្ត Tay Ninh។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន​ អូមីក្រុង លើស្រ្តីម្នាក់។ ស្ត្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ ​បានវិល​ត្រឡប់​មក​ពី​ប្រទេស​ហ្គាណា​តាម​រយៈ​ទីក្រុង​ឌូបៃ និង​បាងកក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ហេតុផលជាក់ស្តែង ដែលពិភពលោកភ័យខ្លាច Omicron ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម