ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានឆ្លើយតបផ្នែកយោធាចាស់ដៃ បើ ណាតូ ហ៊ានតែគំរាម (មានវីដេអូ)
ការភ័យខ្លាចអំពីសង្គ្រាមលោកលើកទី៣កាន់តែខ្លាំងឡើង នៅពេលលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានអំពីការឆ្លើយតបផ្នែកយោធាដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងអង្គការណាតូ។

ក្នុងអំឡុងសុន្ទរកថាទៅកាន់មេបញ្ជាការកំពូលកាលពីរសៀលថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោកនឹងពិចារណាលើការឆ្លើយតបផ្នែកយោធា ប្រសិនបើប្រទេសរបស់លោកមានអារម្មណ៍ថា រងការគំរាមកំហែងពីណាតូ។
លោកអះអាងថា ប្រទេសលោកខាងលិច ត្រូវតែស្តីបន្ទោសចំពោះការកើនឡើងនៃភាពតានតឹង និងទាមទារឲ្យមានការធានាសន្តិសុខពីអង្គការណាតូ។

ការគំរាមនេះបានកើតឡើង បន្ទាប់ពីមានការដាក់ពង្រាយរថក្រោះ និងកាំភ្លើងធំសម្រាប់អ្វីដែលអាចបង្កើតកម្លាំងឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
លោកបាននិយាយអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគៀវថា “អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើក្នុងប្រទេសអ៊ុយក្រែន គឺនៅមាត់ទ្វាររបស់យើង។ ហើយពួកគេគួរតែយល់ថា យើងគ្មានកន្លែងណាទៀតទេដែលត្រូវដកថយ។ នៅក្រោមការការពារ ពួកគេកំពុងបំពាក់អាវុធ និងជំរុញដល់ក្រុមជ្រុលនិយមដែលមកពីប្រទេសជិតខាង រុស្ស៊ី។ ឧទាហរណ៍ដូចជាការប្រឆាំងនឹងតំបន់ Crimea។ តើពួកគេគិតថា យើងនឹងឈរមើលដោយស្ងៀមឬ?”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានសំដៅជាពិសេសទៅលើលទ្ធភាពនៃប្រតិបត្តិការវាយលុកនៅអ៊ុយក្រែនទេ ហើយពីមុន អ្នកការទូតរុស្ស៊ីបានលើកឡើងថា ការឆ្លើយតបអាចប្រើវិធានការផ្សេងទៀត ដូចជាការចល័តកាំជ្រួចមីស៊ីល ក្នុងរយៈចម្ងាយដែលអាចវាយប្រហារគោលដៅអឺរ៉ុបបាន។
យ៉ាងណាមិញ តាមរយៈការបង្កើនទ័ពនៅព្រំដែនអ៊ុយក្រែន រុស្ស៊ីបានបង្ហាញឲ្យគេឃើញយ៉ាងច្បាស់ថា ការវាយប្រហារគឺត្រៀមរួចរាល់ហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


