ព័ត៌មានអន្ដរជាតិ
អតីតយុទ្ធជនវ័យ ៩៩ ឆ្នាំក្លាយជាមនុស្សចាស់ជាងគេទទួលការចាក់វ៉ាក់សាំងកូវីដ នៅអង់គ្លេស
អតីតយុទ្ធជននៃទ័ពជើងទឹកអង់គ្លេសដែលធ្លាប់ឈរជើងជួរមុខក្នុងសង្គ្រាមលោកលើកទី ២ បានក្លាយជាមនុស្សចាស់ជាងគេនៅលើពិភពលោកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ប្រឆាំងជំងឺកូវីដ ១៩ ។
លោក Michael Tibbs វ័យ ៩៩ ឆ្នាំបានញញឹម និងលេងសើចជាមួយគិលានុបដ្ឋាយិកា នៅពេលគាត់ដើរចូលមន្ទីរពេទ្យ Queen Alexandra ក្នុងទីក្រុង Portsmouth ខណៈកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់សេវាកម្មសុខភាពជាតិ (NHS) នៅទូទាំងមន្ទីរពេទ្យចំនួន ៧០ នៅចក្រភពអង់គ្លេសបានចាប់ផ្ដើមដំណើរការ ។

គាត់បានចូលទៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងរបស់មន្ទីរពេទ្យដោយប្រើរទេះកង់រុញ និងអមដំណើរដោយកូនប្រុសរបស់គាត់ឈ្មោះ Philip ជាគ្រូពេទ្យចូលនិវត្តន៍ ។ ក្រោយមកគាត់បានញញឹម នៅពេលបានឃើញគិលានុបដ្ឋាយិកា ហើយចាប់ដៃនាងនៅពេលគាត់ចូលទៅក្នុងអាគារមន្ទីរពេទ្យដើម្បីចាក់វ៉ាក់សាំង ។
ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា លោកសង្ឃឹមថាអ្នកនៅតាមមណ្ឌលសុខភាពនឹងចាប់ផ្តើមទទួលការវ៉ាក់សាំងមុនថ្ងៃបុណ្យណូអែល ។ លោកបានប្រាប់ Sky News ថា “យើងអាចធ្វើបានលឿនបើវាមានសុវត្ថិភាព” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ រំភើបពេក រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសសម្រក់ទឹកភ្នែកពេលឃើញមនុស្សដំបូងចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


