Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ២ ប្រភេទនេះ បើឆ្លង Omicron ដឹងតែមានហានិភ័យហើយ

បានផុស

នៅ

វេជ្ជបណ្ឌិតតួកគីបានព្រមានថា មនុស្សចាស់ និងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងនៅតែមានហានិភ័យ ប្រសិនបើឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oguz Karabay សាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Sakarya បាននិយាយថា “យោងទៅតាមការសង្កេតដំបូងរបស់យើង អ្នកដែលឆ្លង Omicron ទំនងជាបង្ហាញរោគសញ្ញាស្រាលជាងមុន ប៉ុន្តែចំនួនមនុស្សចាស់ និងមនុស្សដែលមិនបានចាក់វ៉ាក់សាំងនៅតែមានហានិភ័យ” ។

Karabay បាននិយាយថា “វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលកាន់តែលឿន ហើយវានឹងបង្កើនចំនួនអ្នកជំងឺបន្ថែមទៀត ។ ប៉ុន្តែ​វ៉ាក់សាំង​បច្ចុប្បន្ន​នៅ​តែ​បន្ត​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់បាន” ។

ខណៈពេលដែលកត់សម្គាល់ថា Omicron ត្រូវបានគេរំពឹងថានឹងក្លាយទៅជាវីរុសបំប្លែងខ្លួនលេចធ្លោក្នុងពេលឆាប់ៗនេះ លោកសាស្ត្រាចារ្យបាននិយាយថា វាមិនត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការស្លាប់បន្ថែមទៀតនោះទេ ។

ជាចុងក្រោយលោក​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​រក្សា​គម្លាត​សង្គម លាង​ដៃ​ជា​ប្រចាំ ពាក់​ម៉ាស និង​ចាក់​វ៉ាក់សាំង ជាពិសេសវ៉ាក់សាំងដូសជំរុញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មកថ្មីទៀតហើយ! លើកនេះជា វីរុសបំប្លែងខ្លួន កូនកាត់ Delta ជាមួយ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម