ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី មិនព្រមឲ្យមាន “បដិវត្តន៍ពណ៌” នៅ កាហ្សាក់ស្ថាន ឡើយ
យ៉ាងហោចណាស់មនុស្ស ១៦៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ចំពេលមានការតវ៉ាដោយហិង្សាប្រឆាំងនឹងរដ្ឋាភិបាល ខណៈមនុស្សជិត ៨,០០០ នាក់ត្រូវបានឃុំខ្លួន ក្រោយកងកម្លាំង SCTO ដឹកនាំដោយរុស្ស៊ីបានបញ្ជូនទាហានទៅបង្ក្រាបការតវ៉ានោះ ។

ទន្ទឹមនោះ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym Jomart Tokaev បានស្តីបន្ទោសការជ្រៀតជ្រែកពីបរទេសចំពោះភាពចលាចលនៅក្នុងប្រទេស ហើយលោកបានប្តេជ្ញាផ្តល់ភស្តុតាងបន្ថែមនៃការឈ្លានពានរបស់ភេរវករប្រឆាំងនឹងកាហ្សាក់ស្ថាន ។
លោក Tokaev បានចោទប្រកាន់ថា ពួកសកម្មប្រយុទ្ធមកពីអាស៊ីកណ្តាល រួមទាំងអាហ្វហ្គានីស្ថាន និងមជ្ឈិមបូព៌ា បានជាប់ពាក់ព័ន្ធក្នុងភាពចលាចលនេះ ខណៈលោកក៏បានសំដៅបញ្ហានេះដោយប្រយោលទៅកាន់ប្រទេសតួកគីផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទប្រកាន់កងកម្លាំងខាងក្រៅផងដែរថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អតីតរដ្ឋសូវៀតមួយនេះ ។ លោក ពូទីន នៅឯកិច្ចប្រជុំកិច្ចប្រជុំសម្ព័ន្ធភាពយោធា CSTO បាននិយាយថា “ពួកគេបានប្រើប្រាស់ក្រុមសកម្មប្រយុទ្ធដែលមានការរៀបចំ និងគ្រប់គ្រងបានល្អ រួមទាំងក្រុមដែលទទួលការបណ្តុះបណ្តាលច្បាស់លាស់នៅក្នុងជំរំភេរវករនៅបរទេស” ។
លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យមានការសម្រេចបាននូវសេណារីយ៉ូ “បដិវត្តន៍ពណ៌” នៅក្នុងតំបន់នោះទេ ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីត្រូវបានគេមើលឃើញថាសំដៅទៅកាន់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ។

កន្លងមក ទីក្រុងមូស្គូក៏បានស្តីបន្ទោសការជ្រៀតជ្រែកពីលោកខាងលិចចំពោះការបះបោរដ៏ពេញនិយមនៅក្នុងអតីតប្រទេសសូវៀតដូចជា ហ្សកហ្ស៊ី អ៊ុយក្រែន និងបេឡារុស ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CRUX
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


