ព័ត៌មានអន្ដរជាតិ
វីដេអូទាហាន ឥណ្ឌា រាំកម្ដៅខ្លួនក្នុងសីតុណ្ហភាពដក ១០ អង្សាសេ កំពុងផ្ទុះលើបណ្ដាញសង្គម
ទឹកដីសហភាពនៃរដ្ឋ Jammu និង Kashmir របស់ប្រទេសឥណ្ឌាបានជួបប្រទះនឹងការធ្លាក់ព្រិលយ៉ាងខ្លាំង ហើយសីតុណ្ហភាពធ្លាក់ចុះដល់ដក ១០ អង្សាសេ ។
ទាហាន និងកងទ័ពឥណ្ឌាដែលមានមូលដ្ឋាននៅក្នុងតំបន់នោះបានរកវិធីដើម្បីរក្សាខ្លួនពួកគេឲ្យកក់ក្តៅនៅក្នុងស្ថានភាពអាកាសធាតុដែលកាន់តែត្រជាក់ទៅៗ ។

ទន្ទឹមនោះនៅក្នុងវីដេអូមួយដែលបង្ហាញពីក្រុមកងកម្លាំងសន្តិសុខព្រំដែន (BSF) ប្រារព្ធពិធី Bihu និងរាំបទប្រជាប្រិយនៅលើភ្នំកំពុងល្បីល្បាញនៅលើបណ្ដាញសង្គម ។
សកម្មភាពដែលទាហានកំពុងរាំនៅក្នុងឃ្លីបនេះគឺជាការរំឭកពីវិញ្ញាណអមតៈ និងភាពក្លាហានរបស់ពួកគេ បើទោះស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បំផុតបែបនេះក៏ដោយ ។

នៅក្នុងឃ្លីបវីដេអូដែលត្រូវបានថតនៅក្នុងផ្នែក Keran ស្រុក Kupwara នៃតំបន់ Kashmir កងទ័ពត្រូវបានគេឃើញរាំ និងអបអរសាទរពិធីបុណ្យដ៏វិសេសវិសាល Bihu ជាពិធីបុណ្យប្រមូលផលដែលបានប្រារព្ធធ្វើឡើងនៅរដ្ឋ Assam និងភាគឦសាននៃប្រទេសឥណ្ឌាក្នុងខែមករា និងកុម្ភៈ ។
បុគ្គលិកកងទ័ពត្រូវបានគេមើលឃើញរាំយ៉ាងសប្បាយក្លៀវក្លានៅសីតុណ្ហភាពត្រជាក់ដែលធ្លាក់ចុះដល់ដក ១៥ អង្សាសេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គា កើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


