ព័ត៌មានអន្ដរជាតិ
ខ្លាំងមែន ត្រឹមតែ១៧ថ្ងៃ កូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ហើយ
យោងតាមប្រធានអគ្គលេខាធិការចម្រុះកូរ៉េខាងត្បូងឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទី៤នៅដើមឆ្នាំនេះគិតត្រឹមថ្ងៃចន្ទ ទី១៧ ខែមករា ក្នុងនោះបាញ់២គ្រាប់ចូលទៅក្នុងមហាសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានផ្សាយថា នៅថ្ងៃអង្គារ៍ ទី១៨ ខែមករានេះ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានកំពុងបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវដែលជាប្រភេទមីស៊ីលប្លាស្ទិកចម្ងាយខ្លី និងបានអះអាងដែរថា ពួកគេបានបាញ់ចំគោលដៅច្បាស់លាស់របស់ខ្លួនតាមការជ្រើសរើសនៅសមុទ្រខាងកើត។
ទីភ្នាក់សារព័ត៌មានគ្រប់គ្រងដោយរដ្ឋដដែលបានផ្សាយថា ៖«ការបាញ់សាកល្បងនេះមានគោលដៅដើម្បីវាយតម្លៃមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវដែលកំពុងត្រូវបានផលិត និងអភិវឌ្ឍ ហើយដើម្បីត្រួតពិនិត្យភាពត្រឹមត្រូវនៃប្រព័ន្ធអាវុធ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងថា មីស៊ីប្លាស្ទិក២គ្រាប់ត្រូវបានបាញ់ចម្ងាយ៣នាទីភាគខាងលិចកូរ៉េខាងជើង។ ការប៉ាន់ស្មានពីដំបូងរបស់ជប៉ុនចំពោះការបាញ់បង្ហោះមីស៊ីលគឺចម្ងាយប្រហែលជា៣០០គីឡូម៉ែត្រ និងកម្ពស់អតិតបរមា៥០គីឡូម៉ែត្រ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Boo Seung-chan និយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងអាមេរិកកំពុងវិភាគលំអិតពីការបាញ់កាលពីថ្ងៃចន្ទ។
ការបាញ់សាកល្បងកាលពីថ្ងៃចន្ទធ្វើឡើយ បន្ទាប់ពីបាញ់២គ្រាប់កាលពីសប្តាហ៍មុន និង១គ្រាប់មុនសប្តាហ៍មុន ដូច្នេះត្រឹមតែរយៈពេល១៧ថ្ងៃនៃខែមករានេះ កូរ៉េខាងជើងបាញ់មីស៊ីល៤គ្រាប់ ហើយប្រទេសនេះនៅតែបន្តកម្មវិធីមីស៊ីលរបស់ខ្លួន។
តាមការផ្សាយរបស់ KCNA ថា កូរ៉េខាងជើងបានអះពីការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងបានជោគជ័យកាលពីថ្ងៃទី៥ និងទី១១ ខែមករា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ