ព័ត៌មានអន្ដរជាតិ
ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត វាយប្រហារពន្ធនាគារយេម៉ែន សម្លាប់មនុស្ស៧០នាក់
ការវាយប្រហារតាមអាកាសពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅលើពន្ធនាគារមួយក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សជាង៧០នាក់។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃសុក្រទី២១ខែមករា នៅក្នុងទីក្រុង Saada ដែលជាបន្ទាយរឹងមាំនៃចលនាឧទ្ទាម Houthi។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ពិតប្រាកដមិនទាន់ត្រូវបានគេដឹងច្បាស់ទេ។ អង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។

ស្របពេលជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា “ការវាយប្រហារត្រូវតែបញ្ឈប់ជាដាច់ខាត” ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារនេះ។
គួរបញ្ជាក់ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រយុទ្ធជាមួយក្រុមឧទ្ទាម Houthi ចាប់តាំងពីឆ្នាំ២០១៥មក។

ជនស៊ីវិលរាប់សែននាក់ រួមទាំងកុមារជាង១ម៉ឺននាក់ផងដែរ ត្រូវបានសម្លាប់ ឬរងរបួស ដោយសារការប្រយុទ្ធគ្នាដោយផ្ទាល់។
មនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយប្រជាជនភាគច្រើន ត្រូវប្រឈមមុខនឹងគ្រោះទុរភិក្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យេម៉ែន អូសចារកម្ម ៩នាក់ មកប្រហារជីវិតជាសាធារណៈយ៉ាងសាហាវ (វីដេអូនិងរូបភាពនៅខាងក្នុង)
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


