ព័ត៌មានអន្ដរជាតិ
យេម៉ែន អូសចារកម្ម ៩នាក់ មកប្រហារជីវិតជាសាធារណៈយ៉ាងសាហាវ (វីដេអូនិងរូបភាពនៅខាងក្នុង)
បុរសប្រាំបួននាក់ ដែលគេរកឃើញថាមានពិរុទ្ធពីបទធ្វើចារកម្មនៅប្រទេសយេម៉ែន ត្រូវបានប្រហារជីវិតជាសាធារណៈដ៏ឃោរឃៅ ដោយពួកគេត្រូវបានអូសចូលទៅក្នុងទីលានមួយ រួចបង្ខំឲ្យដេកផ្កាប់មុខ ហើយត្រូវគេបាញ់ពីក្រោយខ្នង។
ពួកគេត្រូវបានផ្តន្ទាទោសនៅក្នុងការកាត់ក្តី ជាប់ពាក់ព័ន្ធនឹងការស្លាប់មន្រ្តីជាន់ខ្ពស់ក្រុម Houthi ម្នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារអាកាសពីសំណាក់ក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតកាលពីជាងបីឆ្នាំមុន។
មនុស្សរាប់រយនាក់ដែលភាគច្រើនជាក្រុម Houthi និងអ្នកគាំទ្ររបស់ពួកគេ បានចូលរួមការប្រហារជីវិតកាលពីថ្ងៃសៅរ៍នៅទីលាន Tahrir ក្នុងរដ្ឋធានី សាណា ហើយមានអ្នកខ្លះបានរាំតាមផ្លូវទៀតផង បន្ទាប់ពីការប្រហារជីវិតនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រហារជីវិតធ្វើឡើងដោយចលនា Houthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់មួយនេះ បានបង្កឲ្យមានការខឹងសម្បាជាអន្តរជាតិ ដោយសហភាពអឺរ៉ុបបានហៅថាជា “អំពើឃោរឃៅនិងអមនុស្សធម៌”។
គួរបញ្ជាក់ថា អ្នកទាំងប្រាំបួនគឺស្ថិតក្នុងចំណោមមនុស្សជាង៦០នាក់ ដែលក្រុម Houthi ចោទប្រកាន់ពីបទ ជាប់ពាក់ព័ន្ធក្នុងការសម្លាប់លោក Saleh al-Samad កាលពីខែមេសាឆ្នាំ២០១៨។
ពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យសម្ព័ន្ធចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាមនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់យេម៉ែន ឲ្យឡើងកាន់អំណាចវិញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារកម្ម អាហ្វហ្គានីស្ថាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


