ព័ត៌មានអន្ដរជាតិ
អ្នកដំណើរបរទេសចង់ទៅ វៀតណាម លែងពិបាកដូចមុនហើយ
ជនបរទេស និងជនជាតិវៀតណាមមួយចំនួនដែលរស់នៅបរទេសលែងត្រូវការលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអាជ្ញាធរវៀតណាមក្នុងការចូលប្រទេសនេះទៀតហើយ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរបន្តិចម្តងៗ ។
នាយកដ្ឋានអន្តោប្រវេសន៍វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ជនបរទេស និងវៀតណាមដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ទិដ្ឋាការ និងទិដ្ឋាការលើកលែង អាចចូលប្រទេសវៀតណាមដោយមិនមានការយល់ព្រមជាមុនពីអាជ្ញាធររដ្ឋាភិបាល ។
ប៉ុន្តែភ្ញៀវទេសចរបរទេសដែលចង់ទៅទស្សនាប្រទេសវៀតណាមនៅតែត្រូវបានរឹតបន្តឹងចំពោះដំណើរទេសចរណ៍ពិសេសដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ។
ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃទី ១ ខែមករា អ្នកដំណើរដែលមកពីបរទេសត្រូវតែចាក់វ៉ាក់សាំងពេញដូស ឬមានភស្តុតាងនៃការជាសះស្បើយពីវីរុស ធ្វើតេស្តរកមេរោគមុនការហោះហើរ និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគាររយៈពេល ៣ ថ្ងៃ ក៏ដូចជាធ្វើតេស្តតាមម៉ាស៊ីនធំ PCR ។ អ្នកដែលធ្វើតេស្តអវិជ្ជមានគឺតម្រូវឲ្យតាមដានសុខភាពពួកគេយ៉ាងដិតដល់រយៈពេល ២ សប្តាហ៍ ។
ចំណែជនបរទេសដែលចង់ចូលប្រទេសដោយហេតុផលអាជីវកម្ម ឬបញ្ហាគ្រួសារ ហើយខ្វះឯកសារត្រូវតែស្វែងរកការយល់ព្រមពីមន្ត្រីរដ្ឋាភិបាល ។
យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានបន្តជើងហោះហើរធម្មតាទៅកាន់ប្រទេសថៃ ជប៉ុន តៃវ៉ាន់ សិង្ហបុរី កម្ពុជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងឡាវ កាលពីដើមខែនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines JSC គ្រោងនឹងបន្តជើងហោះហើរទៅកាន់ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅមុនថ្ងៃទី ១ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


