ព័ត៌មានអន្ដរជាតិ
ខ្សែភ្លើងដាច់ ធ្លាក់ឆក់មនុស្សស្លាប់ពេញផ្សារនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
មនុស្សចំនួន២៦នាក់បានស្លាប់ បន្ទាប់ពីពួកគេត្រូវខ្សែភ្លើងឆក់ក្នុងផ្សារមួយ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

រឿងដ៏រន្ធត់នេះបានកើតឡើង ពេលដែលខ្សែភ្លើងតង់ស្យុងខ្ពស់បានធ្លាក់លើផ្ទះនិងមនុស្ស ដែលកំពុងដើរទិញឥវ៉ាន់នៅស្រុក Matadi-Kibala ជាយក្រុង Kinshasa កាលពីថ្ងៃពុធទី២ខែកុម្ភៈ ហើយមនុស្សមួយចំនួនបានស្លាប់នៅនឹងកន្លែង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះភាគច្រើនគឺជាស្ត្រីអាជីវករផ្សារ។

វីដេអូដែលបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពក្រោយឧបទ្ទវហេតុនេះ ដោយគេឃើញសាកសពមនុស្សជាច្រើននាក់ ស្ថិតនៅក្នុងទឹកដក់បន្ទាប់ពីមានភ្លៀងធ្លាក់។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យខ្សែភ្លើងដាច់នោះទេ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអគ្គិសនីជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា ខ្លួនជឿថា រន្ទះបាញ់បានបណ្តាលឲ្យខ្សែភ្លើងដាច់ ធ្លាក់មកដី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ជាប់នឹងបង្គោលភ្លើង បង្កការភ្ញាក់ផ្អើល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ