ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន អបអរការបើកកីឡាអូឡាំពិកនៅចិនថ្ងៃនេះគឺជាជ័យជម្នះដ៏អស្ចារ្យ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដោយបានទុកជា«ជ័យជម្នះដ៏អស្ចារ្យ» និងនិយាយថា លោកចង់ឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

តាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃសុក្រនេះថា ៖«ជោគជ័យនៃការបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក និងស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនគឺជាជ័យជម្នះដ៏អស្ចារ្យមួយទៀតដែលសង្គមនិយមចិនទទួលបាន»។
លោក គីម បានសង្កត់ថា លោកនឹង «អភិវឌ្ឍទំនាក់ទំនងឲ្យរឹងមាំរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ឱ្យឈានទៅរកដំណាក់កាលខ្ពស់ថ្មីមួយ»។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន នឹងបើកទំព័រប្រវត្តិសាស្ត្រជាផ្លូវការនាថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃនេះដែរដើម្បីពិភាក្សាជុំវិញការបាញ់សាកល្បងមីស៊ីលច្រើនបំផុតជាប់កំណត់ត្រាកាលពីខែមករាកន្លងទៅនេះរបស់កូរ៉េខាងជើង។ ជាពិសេសគឺការបាញ់មីស៊ីលប្លាស្ទិកចម្ងាយឆ្ងាយមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ គិតចាប់តាំងឆ្នាំ២០១៧មក។

កាលពីខែមករា ក៏មានលិខិតពីអាជ្ញាធរកីឡាដែរដោយកូរ៉េខាងជើងបាននិយាយថា ខ្លួនមិនអាចចូលរួមការប្រកួតកីឡាមួយនៅប្រទេសចិន ដោយសារវិបត្តិកូវីដ-១៩។
អត្តពលិកកូរ៉េខាងជើងមិនមានសិទ្ធិចូលរួមប្រកួតស្ថិតក្រោមទង់ជាតិរបស់ខ្លួនឡើយ បន្ទាប់ពីប្រទេសនេះត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានព្យួររហូតដល់ដាច់ឆ្នាំ២០២២ ដោយសារមិនបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំមុន ដោយសារហេតុផលកង្វល់កូវីដ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


