ព័ត៌មានអន្ដរជាតិ
បំពងឧស្ម័ន Nord Stream 2 អាចជាបញ្ហាខ្វែងរវាងការរួបរួមអាមេរិក និងអាល្លឺម៉ង់
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំអាល្លឺម៉ង់ព្យាយាមស្វែងរកការរួបរួមគ្នាកាលពីថ្ងៃចន្ទ នៅសេតវិមាន ប៉ុន្តែគន្លឹះសំខាន់មួយដែលទំនងជាបន្តខ្វែងគំនិតគ្នាចំពោះការសន្យាសាមគ្គីរបស់ពួកគេ នោះគឺបំពងបញ្ជូនឧស្ម័ន Nord Stream 2។
នៅសេតវិមាន និងក្នុងបទសម្ភាសមួយជាមួយ CNN លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បានបង្ហាញថា គម្លាតខុសគ្នារវាងខ្លួនលោក និងសមភាគីអាមេរិកលើបំពងបង្ហូរប្រេងដ៏ធំ។ កំឡុងពេលសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំនៅវិមាន Oval Office លោក បៃដិន ច្បាស់ណាស់ថា គម្រោងនឹងមិនដំណើរការទៅមុខទេ ប្រសិនបើរុស្ស៊ីមានសកម្មភាពខុសប្រក្រតីណាមួយលើប្រទេសអ៊ុយក្រែន។

យោងតាមមន្ត្រីរដ្ឋបាលអាមេរិកជាន់ខ្ពស់បានឲ្យដឹងថា វាជាគោលជំហរដែលលោក និងមន្ត្រីអាមេរិកប្រកាន់យកជាច្រើនសប្តាហ៍មកហើយ ហើយបានក្លាយជាចំណុចសំខាន់នៃការពិភាក្សាជាមួយរដ្ឋាភិបាលថ្មីរបស់លោក Scholz។
ប៉ុន្តែលោក Scholz ខ្លួនឯងផ្ទាល់បានបដិសេធបញ្ចេញឈ្មោះគម្រោងកំឡុងពេលធ្វើសន្និសីទសារព័ត៌មាននោះ និងបដិសេធធ្វើអត្ថាធិប្បាយអ្វីមួយពីការបញ្ឈប់គម្រោង ប្រសិនបើរុស្ស៊ីឆ្ពោះទៅមុខហួសបន្ទាត់ព្រំដែន ដែលគោលជំហរនេះបានធ្វើឲ្យមានបញ្ហាដល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ទៅកាន់ប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសជាមួយ CNN លោកអធិការបតី Scholz បានទទួចជាថ្មីថា ការប្តេជ្ញាចិត្តរបស់លោកនៅតែបន្តប្រកាន់ជំហរជាមួយសហរដ្ឋអាមេរិក បើទោះជាមិនមានការបញ្ជាក់ជាថ្មីអំពីគោលគោលជំហររបស់លោកសម្រាប់គម្រោង Nord Stream។
លោក Scholz បាននិយាយថា ៖«រាល់ចំណាត់ការដែលយើងធ្វើ យើងនឹងធ្វើរួមគ្នា។ ដូចលោកប្រធានាធិបតីមានប្រសាសន៍អីចឹង យើងកំពុងត្រៀមសម្រាប់បញ្ហានោះ។ លោកអ្នកអាចយល់ និងអាចច្បាស់ទាំងស្រុងថា អាល្លឺម៉ង់នឹងរួមដៃជាមួយសម័្ពន្ធមិត្តទាំងអស់ ហើយជាពិសេសជាមួយអាមេរិក ដែលយើងនឹងចាត់វិធានការដូចគ្នា។ ក្នុងស្ថានភាពនោះមិនមានភាពខុសគ្នាទេ»។
នៅក្នុងសន្និសីទសារព័ត៌មាន លោកបានធ្វើការសន្យាស្រដៀងគ្នា។ លោកមានប្រសាសន៍ថា ៖«ខ្ញុំនិយាយទៅមិត្តអាមេរិករបស់យើងហើយ យើងនឹងរួមគ្នា។ យើងនឹងចាត់ការជាមួយគ្នា ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់។ វិធានការចាំបាច់ទាំងអស់នឹងត្រូវធ្វើដោយយើងទាំងអស់រួមគ្នា»។
បំពងបង្ហូរឧស្ម័ន Nord Stream 2 ដែលជាប្រព័ន្ធបញ្ជូនស្ម័នធម្មជាតិរុស្ស៊ីស្ថិតក្រោមសមុទ្រ Baltic ទៅប្រទេសអាល្លឺម៉ង់ ជៀសវាងប្រទេសអ៊ុយក្រែន បញ្ជាក់ពីបញ្ហាលំបាករបស់លោក Scholz ក្នុងការប្រឈមមុខនឹងរុស្ស៊ីសម្រាប់ការឈ្លានពាននៅអ៉ឺរ៉ុប។
ប្រទេសអាល្លឺម៉ង់ពឹងផ្អែកលើថាមពលរុស្ស៊ីយ៉ាងច្រើនដែលបានធ្វើឲ្យមានការលំបាកក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដោយសារហានិភ័យនៃការការបិទប្រេង និងឧស្ម័នអាចជួបកង្វះខាតធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


