ព័ត៌មានអន្ដរជាតិ
សេតវិមានត្រូវការលុយជាង៦ពាន់លានដុល្លារជួយអ៊ុយក្រែន
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កាលពីថ្ងៃសុក្របានស្នើសភាឲ្យអនុម័តនូវចំនួនទឹកប្រាក់៦.៤ពាន់លានដុល្លារអាមេរិកដើម្បីជាជំនួយដល់ប្រទេសអ៊ុយក្រែន។
យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា សេចក្តីស្នើសុំរាប់បញ្ចូលទាំងថវិកាចំនួន២.៩ពាន់លានដុល្លារអាមេរិកក្នុងជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងសន្តិសុខសម្រាប់អ៊ុយក្រែន និងប្រទេសជិតខាង។

ទឹកប្រាក់ទាំងនេះនឹងត្រូវបានបញ្ចេញជាបន្ទាន់តាមរយៈក្រសួងការបរទេសអាមេរិក និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID)។
សំណើរមូលនិធិក៏អំពាវនាវរកថវិកាចំនួន៣.៥ពាន់លានដុល្លារអាមេរិកដើម្បីជួយក្រសួងការពារជាតិអាមេរិកក្នុងការឆ្លើយតបទៅនឹងវិបត្តិ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ថា ជំនួយអាចត្រូវបានដាក់ចូលទៅក្នុងកញ្ចប់ចំណាយរដ្ឋាភិបាលដ៏ច្រើនដែលបច្ចុប្បន្នសភាកំពុងពិចារណា។
ថវិកាថ្មីនេះត្រូវបានគេរំពឹងថា នឹងបន្ថែមលើប្រាក់ដែលសហរដ្ឋអាមេរិកបានប្តេជ្ញាជួយអ៊ុយក្រែនរួចហើយកាលពីឆ្នាំមុន។
វិធានការទាំងនេះរាប់បញ្ចូលទាំងថវិកាចំនួន៦៥០លានដុល្លារនៅក្នុងជំនួយសន្តិសុខ ទឹកប្រាក់ចំនួន៥២លានដុល្លារនៅក្នុងជំនួយមនុស្សធម៌ និង១ពាន់លានដុល្លារនៅក្នុងការធានាប្រាក់កម្ចីអធិបតេយ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


