Connect with us

ព័ត៌មានអន្ដរជាតិ

រូបថតសោកសង្រេងរបស់ក្មេងៗ អ៊ុយក្រែន ស្លាប់ក្នុងការវាយប្រហាររបស់ រុស្ស៊ី

បានផុស

នៅ

ក្នុងចំណោមរូបថតដ៏ក្រៀមក្រំពីទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ក្នុងតំបន់ Donetsk គឺការថតពីគ្រូពេទ្យ Oleksandr Konovalov ដែលកំពុងធ្វើចលនាបេះដូង (CPR) លើក្មេងស្រីតូចម្នាក់ បន្ទាប់ពីយកទៅមន្ទីរពេទ្យក្នុងទីក្រុង ក្រោយនាងរងរបួស អំឡុងពេលមានការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅជាប់នឹងក្មេងស្រីនោះ មនុស្សពេញវ័យដែលប្រឡាក់ដោយឈាមបានសម្លឹងមើលដោយភាពសោកសៅ ។ រូបថតជាច្រើនទៀតបង្ហាញពីក្មេងស្រីនៅខាងក្នុងមន្ទីរពេទ្យក្រុង Mariupol ជាកន្លែងដែលនាងត្រូវបានហ៊ុំព័ទ្ធដោយក្រុមមនុស្សពេញវ័យដែលកំពុងព្យាយាមជួយសង្គ្រោះជីវិតក្មេងស្រីវ័យក្មេង ។

ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Viktor Lyashko បាននិយាយថា នាងបានក្លាយជាក្មេងម្នាក់ក្នុងចំណោមកុមារទាំង ១៦ នាក់ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមយ៉ាងសោកនាដកម្ម ។

បើយោងតាមសារព័ត៌មាន Kyiv Independent បានបង្ហាញរូបថតមួយទៀតពីអ្នកនៅរស់រានមានជីវិតមួយចំនួន រួមទាំងស្ត្រីដែលកំពុងកាន់កូន និងឆ្កែចិញ្ចឹមរបស់នាង នៅពេលដែលពួកគេប្រមូលផ្តុំគ្នាចូលទៅក្នុងជម្រកមួយក្នុងទីក្រុង Mariupol ដើម្បីចៀសវាងការប្រយុទ្ធគ្នាតាមដងផ្លូវ និងការប៉ះទង្គិចគ្នានៅក្នុងទីក្រុង ។

ស្របពេលជាមួយគ្នានេះលោក Lyashko បានហៅកងទ័ពរុស្ស៊ីថាជា “ភេរវករ” សម្រាប់គោលដៅលើជនស៊ីវិល ហើយប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា ជនជាតិរុស្ស៊ីគួរតែត្រូវបានកាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ New York Post

ចុចអាន ៖ លោក បៃដិន ថា ប្រជាជនអាមេរិកកុំខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយ រុស្ស៊ី លើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម