ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ ខ្ញុំមិនមែនជានិមិត្តរូបទេ ប្រទេស អ៊ុយក្រែន ទើបជានិមិត្តរូប (មានវីដេអូ)
ថ្លែងទៅកាន់អ្នកសារព័ត៌មានមកពី Reuters និង CNN ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយអំពីរូបភាពនិងវីដេអូរបស់គាត់ ដែលបង្កភាពល្បីល្បាញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
តួសម្តែងប្រែក្លាយជាមេបញ្ជាការរូបនេះ បានប្រាប់ CNN ថា “វិបត្តិថ្ងៃនេះគឺធ្ងន់ធ្ងរណាស់ វាមិនមែនជាខ្សែភាពយន្តឡើយ។ ខ្ញុំមិនមែនជានិមិត្តរូបទេ ខ្ញុំគិតថា ប្រទេសអ៊ុយក្រែនទើបជានិមិត្តរូប”។

មុនពេលចូលកាន់តំណែង លោក Zelensky ធ្លាប់ជាតារាកំប្លែង។ លោកក៏មានសញ្ញាបត្រច្បាប់ផងដែរ ហើយបានទទួលតំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០១៩ តាមការសន្យាថានឹងបង្ក្រាបអំពើពុករលួយ។
លោកនិយាយថា “អ៊ុយក្រែនគឺជាបេះដូងនៃអឺរ៉ុប ហើយឥឡូវនេះខ្ញុំគិតថាអឺរ៉ុបមើលឃើញថាអ៊ុយក្រែនគឺជាអ្វីដែលពិសេសសម្រាប់ពិភពលោកនេះ។ នោះហើយជាមូលហេតុដែល ពិភពលោក មិនអាចបាត់បង់អ្វីដែលពិសេសនេះបានទេ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Biden និង Zelenskyy និយាយទូរសព្ទជាមួយគ្នាជាងកន្លះម៉ោង ម្សិលមិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


