ព័ត៌មានអន្ដរជាតិ
មកមើលផែនទីតំបន់ អ៊ុយក្រែន ដែលកាន់កាប់ដោយការវាយលុករបស់ កងកម្លាំង រុស្ស៊ី
ជិតមួយសប្តាហ៍នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កងកម្លាំងរបស់ទីក្រុងមូស្គូបានឈានទៅមុខដ៏សំខាន់នៅក្នុងតំបន់ព្រំដែននៅភាគខាងជើង ខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការវាយលុកយឺតជាងការរំពឹងទុកឆ្ពោះទៅកាន់រដ្ឋធានី កៀវ ។

កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុងសំខាន់ៗពីតំបន់ជាច្រើនកាលពីថ្ងៃអង្គារ ដោយបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែននៅភាគឦសាន ។ ពួកគេក៏បានវាយទម្លុះទីក្រុងកំពង់ផែដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅភាគខាងត្បូង ហើយទំនងជាបានឡោមព័ទ្ធតំបន់ជាច្រើនទៀតផងដែរ ។
ទន្ទឹមនោះ រុស្ស៊ីក៏បានបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុង កៀវ ផងដែរ ដោយគ្រាប់រ៉ុកកែតបានវាយប្រហារលើកន្លែងរំលឹកវិញ្ញាណក្ខន្ធ Holocaust ក្នុងទីក្រុងកាលពីថ្ងៃអង្គារ ។ កាំជ្រួចមីស៊ីលមួយគ្រាប់ក៏បានបាញ់ទៅលើមន្ទីរសម្ភពឯកជនមួយនៅជិតទីក្រុងដែរ បើទោះជាគ្រប់គ្នាបានជម្លៀសចេញក៏ដោយ ។

ស្របពេលជាមួយគ្នានេះដែរ បើយោងតាមរូបភាពពីផ្កាយរណប Maxar Technologies បានឲ្យដឹងថា ក្បួនរថក្រោះ រថពាសដែក និងកាំភ្លើងធំរបស់រុស្សីកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


