ព័ត៌មានអន្ដរជាតិ
រឿងក្តីផ្លូវភេទព្រះអង្គម្ចាស់ Andrew បិទបញ្ចប់ជាផ្លូវការ ក្រោយបង់ប្រាក់
ឯកសាររបស់តុលាការបានបង្ហាញកាលពីថ្ងៃអង្គារ៍ថា ពាក្យបណ្តឹងពីការរំលោភផ្លូវភេទនៅតុលាការក្រុងញ៉ូវយ៉កលើព្រះអង្គម្ចាស់ Andrew ដោយដើមបណ្តឹងយូរអង្វែងគឺអ្នកនាង Virginia Giuffre បានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីរាជវង្សអង់គ្លេសបានបង់ប្រាក់តាមកិច្ចព្រមព្រៀង។

ក្នុងខែកុម្ភៈ ភាគីទាំងពីរបានសម្រេចបញ្ចប់រឿងក្តីនៅក្រៅប្រព័ន្ធតុលាការជាមួយនឹងចំនួនទឹកប្រាក់មិនបង្ហាញដែលទុកឲ្យព្រះរាជបុត្រទី២របស់ព្រះមហាក្សត្រិយ៍ Elizabeth II នូវការអាម៉ាស់ជាសាធារណៈចំពោះរឿងក្តី។
ភាគីទាំងពីរបានដាក់ញត្តិបញ្ជាក់ពីការច្រានចោលនៃរឿងក្តីនៅតុលាការសហព័ន្ធក្នុងទីក្រុងញ៉ូវយ៉កដែលត្រូវបានចុះហត្ថលេខាដោយចៅក្រម Lewis Kaplan កាលពីថ្ងៃអង្គារ៍។
ការព្រមព្រៀងកាលពីខែមុនបានបញ្ជាក់ថា ភាគីទាំងសងខាងនឹងដាក់ញត្តិមួយសម្រាប់ការច្រានចោលដែលផ្អែកលើការទទួលបានប្រាក់ទូទាត់របស់ដើមបណ្តឹង Giuffre ដោយបានលើកឡើងថា ប្រាក់ទូទាត់រួចហើយ។
អ្នកនាង Giuffre ឥឡូវអាយុ៣៨ឆ្នាំបាននិយាយថា អ្នកនាងបានរួមភេទ៣ដងជាមួយព្រះអង្គម្ចាស់ Andrew នៅពេលអ្នកនាងអាយុទើប១៧ឆ្នាំដែលតាមច្បាប់អាមេរិកគឺស្ថិតនៅជាអនីតិជន បន្ទាប់ពីបានជួបព្រះអង្គម្ចាស់តាមរយៈហិរញ្ញិកអាមេរិកម្នាក់ឈ្មោះ Jeffrey Epstein។
កាលពីឆ្នាំ២០១៩ លោក Epstein បានសម្លាប់ខ្លួននៅក្នុងពន្ធនាគារទីក្រុងញ៉ូវយ៉ក ខណៈពេលកំពុងរង់ចាំការបើកសវនាការកាត់ទោសពីបទឧក្រិដ្ឋកម្មផ្លូវភេទរបស់លោក។

ឥឡូវនេះ ព្រះអង្គម្ចាស់ដែលបច្ចុប្បន្នព្រះជន្ម៦១វស្សាមិនត្រូវបានចោទប្រកាន់តាមបទឧក្រិដ្ឋទេ ហើយព្រះអង្គម្ចាស់បានបដិសេធរាល់ការចោទប្រកាន់។
តាមកាសែត Daily Telegraph បានផ្សាយថា ព្រះអង្គម្ចាស់ Andrew គឺបានចំណាយប្រាក់១៣.១លានដុល្លារអាមេរិកទៅអ្នកនាង Giuffre និងជាង២លានដុល្លារអាមេរិកទៅអង្គការសប្បុរសធម៌មួយសម្រាប់ជនរងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


