ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក Harris ផ្ទុះសំណើចរឿងអ្នកកាសែតសួរពីជនភៀសខ្លួនអ៊ុយក្រែន (វីដេអូ)
អនុប្រធានាធិបីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានផ្ទុះសំណើចនៅពេលអ្នកសារព័ត៌មានសួរអំពីផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការជួយជនភៀសខ្លួនអ៊ុយក្រែន។

លោកស្រី Harris កំពុងត្រូវបានសួរពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនដែលស្ថិតនៅជាមួយលោកប្រធានាធិបតីប៉ូឡូញលោក Andrzej Duda កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Warsaw ឧបទ្ទវហេតុផ្ទុះសំណើចបានកើតមានឡើង។
អ្នកកាសែតម្នាក់បានសួរលោកស្រី Harris ថាតើ អាមេរិកមានឆន្ទៈក្នុងការបែងចែកជាក់លាក់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែនទេ ហើយបន្ទាប់មកបានសួរទៅលោក Duda ថាតើ លោកប្រធានាធិបតីបានស្នើសុំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឲ្យទទួលយកជនភៀសខ្លួនបន្ថែម ឬយ៉ាងណា។
អ្នកនយោបាយទាំងពីរបានសម្លឹងមុខគ្នាទៅវិញទៅមក និងបានងក់ក្បាលជាសញ្ញាឆ្លើយតប។ ពេលនោះ អនុប្រធានាធិបតីអាមេរិកបានញញឹមពេលបែរមុខទៅលោក Duda ដោយនិយាយថា ៖«មិត្តដែលត្រូវការគឺជាមិត្តពិតប្រាកដ» ហើយក៏បានផ្ទុះសំណើចឡើង មុនពេលឲ្យលោកប្រធានាធិបតីប៉ូឡូញនិយាយ។
លោក Duda បានបង្ហាញថា លោកបានសួរលោកស្រី Harris សម្រាប់ជំនួញដើម្បីដោះស្រាយលំហូរជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន។ លោកបន្ថែមថា លោកបានអំពាវនាវច្បាស់លាស់ដល់ទីក្រុងវ៉ាស៊ីនតោនឲ្យបង្កើនល្បឿន និងសម្រួលក្នុងការទទួលយកជនភៀសខ្លួនអ៊ុយក្រែនទាំងនោះដែលមានសាច់ញាតិនៅអាមេរិក និងនរណដែលស្ម័គ្រចិត្ត យ៉ាងហោចណាស់ក្នុងពេលកំពុងមានសង្គ្រាមដើម្បីទៅស្នាក់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅសហរដ្ឋអាមេរិក។
លោកស្រីអនុប្រធានាធិបតីអាមេរិកកំពុងធ្វើដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសប៉ូឡូញ និងរ៉ូម៉ានីដើម្បីពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីការវាយប្រហារយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រីបានជួបលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki ដើម្បីសម្របសម្រួលចំពោះការឆ្លើយតបអន្តរជាតិពីជម្លោះដែលបណ្តាលឲ្យមានជនភៀសខ្លួនជាង២លាននាក់ពីអ៊ុយក្រែន ក្នុងនោះមាន១.២លាននាក់ឆ្លងចូលប្រទេសប៉ូឡូញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


