ព័ត៌មានអន្ដរជាតិ
អ្នកចរចា ៖«រុស្ស៊ី និងអ៊ុយក្រែនជិតឈានដល់កិច្ចព្រមព្រៀងហើយ»
សមាជិកម្នាក់នៃគណៈប្រតិភូចរចារុស្ស៊ី លោក Leonid Slutsky បាននិយាយថា លោកជឿលើវិឌ្ឍភាពដ៏សំខាន់ដោយលោកបានកត់សំគាល់នៅក្នុងកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងកៀវប្រហែលជានាំភាគីទាំងពីរឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ៗ។
និយាយទៅកាន់កាសែត RT Arabic កាលពីថ្ងៃអាទិត្យ លោក Slutsky ដែលជាប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់រដ្ឋ Duma មានប្រសាសន៍ថា ៖«ប្រសិនបើយើងប្រៀបធៀបគោលជំហររបស់គណៈប្រតិភូទាំងពីរនៅកិច្ចពិភាក្សា តាំងពីដំបូង និងថ្ងៃនេះ យើងឃើញវឌ្ឍនភាពដ៏សំខាន់»។

លោកបន្តថា ៖«ផ្អែកលើការរំពឹងទុកផ្ទាល់ខ្លួន ខ្ញុំសប្បាយចិត្តចំពោះរបាយការណ៍ដែលថា ពីរបីថ្ងៃខាងមុខ វឌ្ឍនភាពនេះប្រហែលជាអភិវឌ្ឍទៅជាគោលជំហររួមគ្នានៃគណៈប្រតិភូ និងឈានចូលទៅចុះហត្ថលេខាលើឯកសារ»។
លោក Slutsky បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើឯកសារដូចនេះគឺ«ជាបញ្ហានៃសារៈសំខាន់បំផុត» ខណៈវានឹងផ្តល់«មូលដ្ឋានគ្រឹះមួយនៃការកាត់បន្ថយការកើនឡើង និងសង្គ្រោះជីវិតមនុស្សដែលកំពុងស្លាប់ថ្ងៃនេះ»។
ចំណែកភាគីអ៊ុយក្រែនក៏បានកត់សំគាល់ចំពោះវឌ្ឍនភាពនៃការចរចាដែរ។ ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បាននិយាយក្នុងបទសម្ភាសជាមួយកាសែតរុស្ស៊ី Kommersant ថា ភាគីទាំងពីរបានឈានដល់ការសម្របសម្រួលមួយ។
លោកថា ៖«ភាគីរុស្ស៊ីកំពុងមើលឃើញអ្វីកាន់តែគ្រប់គ្រាន់ តែវាត្រូវការពេលវេលាខ្លះទៀត មុនពេលសម្រេច១០០% ដើម្បីយល់ពីស្ថានភាពច្បាស់លាស់»។
លោក Podolyak បានបន្តថា លោកឃើញកិច្ចព្រមព្រៀងមួយរវាង ទីក្រុងកៀវ និងមូស្គូកំពុងត្រូវបានបង្កើតទម្រង់នៃឯកសារពហុសមាសធាតុ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


