Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អ៊ុយក្រែន បង្ហាញទំហំនៃការខូចខាត ចាប់តាំងពីរុស្ស៊ី វាយលុក

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និយាយថា ប្រទេសរបស់លោក បានរងការខូចខាតគិតជាទំហំទឹកប្រាក់ជាង ៥០០ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការលុកលុយចាប់ផ្តើម ហើយទទូចឲ្យរុស្ស៊ីចេញថ្លៃចំណាយ សម្រាប់ការស្ដារប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាម។

This image has an empty alt attribute; its file name is maxresdefault-3-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal

ទោះបីជាយ៉ាងណាក៏ដោយ លោក Shmyhal មិនបានបញ្ជាក់​ថា​តើ​សំណង​អាច​ត្រូវ​បានទូទាត់ដោយរបៀបណានោះ​ទេ ថ្វីបើ​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម​ក៏​ដោយ ប៉ុន្តែ​លោកបានលើកឡើង​អំពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​​រុស្ស៊ី​នៅ​បរទេស។ លោក​​បន្ថែម​ថា អ៊ុយក្រែន​ក៏​នឹង​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុ​ពី​សម្ព័ន្ធមិត្ត​ផង​ដែរ។

លោកនាយករដ្ឋមន្ត្រី បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី១៥ខែមីនា ជាមួយមេដឹកនាំនៃប្រទេសជិតខាងចំនួនបីគឺសាធារណរដ្ឋឆែក ប៉ូឡូញ និងស្លូវេនី ដែលបានធ្វើដំណើរទៅទីក្រុង កៀវ ដើម្បីបង្ហាញសាមគ្គីភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ថា តៃវ៉ាន់ កំពុងទាញយកប្រយោជន៍ពីសង្គ្រាម រុស្ស៊ី- អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម