ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបន្ទោស ណាតូ ធ្វើឲ្យកើតសង្គ្រាមនៅអ៊ុយក្រែន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនានេះបានបន្ទោសអង្គការណាតូចំពោះសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងបាននិយាយថា លោកប្រឆាំងចំពោះការអំពាវនាវឲ្យមានការថ្កោលទោសប្រទេសរុស្ស៊ី។

លោក Ramaphosa មានប្រសាសន៍ថា ៖«សង្គ្រាមអាចជៀសវាងបាន ប្រសិនបើ ណាតូបានយកចិត្តទុកដាក់ចំពោះការព្រមានពីក្នុងចំណោមមេដឹកនាំ និងមន្ត្រីរបស់ខ្លួនរយៈពេលជាច្រើនឆ្នាំមកហើយដែលការពង្រីករបស់ខ្លួនទៅភាគខាងកើតនឹងនាំឲ្យអស្ថិរភាពកើនឡើងនៅក្នុងតំបន់»។
ទោះបីជាយ៉ាងណា លោក Ramaphosa បាននិយាយថា អាហ្វ្រិកខាងត្បូងមិនអាចអត់ឱនបានទេចំពោះការប្រើកម្លាំងទ័ព និងរំលោភច្បាប់អន្តរជាតិ ដែលជាក់ស្តែងសំដៅការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលរដ្ឋាភិបាលក្រុងមូស្គូហៅថា «បេសកកម្មពិសេស»ដើម្បីធ្វើឲ្យគ្មានអាវុធនៅអ៊ុយក្រែន។
ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចជឿជាក់ថា រុស្ស៊ីបានចាប់ផ្តើមសង្គ្រាមមិនបង្កហេតុដើម្បីបង្ក្រាបប្រទេសជិតខាងដែលលោក ពូទីន ហៅថាជារដ្ឋសិប្បនិម្មិត។
លោក Ramaphosa លាតត្រដាងដែរដា លោក ពូទីន បានធានាផ្ទាល់ខ្លួនរបស់លោកពីការចរចាកំពុងមានវឌ្ឍនភាព។ មេដឹកនាំអាហ្វ្រិកខាងត្បូងបាននិយាយថា លោក មិនទាន់បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅឡើយទេ។

នៅថ្ងៃសុក្រ ការិយាល័យរបស់លោក Ramaphosa បាននិយាយថា អាហ្វ្រិកខាងត្បូងត្រូវបានស្នើសុំឲ្យសម្របសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយលោកបានប្រាប់លោក ពូទីន ថា វាគួរត្រូវបានដោះស្រាយតាមការចរចា។ យ៉ាងណា លោកមិនបានបញ្ជាក់ទេថា តើនរណាស្នើសុំឲ្យលោកជួយធ្វើអន្តរាគមន៍។
«មានអ្នកដែលកំពុងទទួចថា យើងគួរប្រកាន់ជំហរប្រឆាំងនឹងរុស្ស៊ី។ វិធីសាស្ត្រដែលយើងនឹងយកជំនួស គឺថា ទទួចឲ្យប្រកាន់ជំហរចរចាវិញ។ ការស្រែកចុះ ស្រែកឡើង នឹងមិនធ្វើឲ្យបញ្ចប់ជម្លោះនោះទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


