Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ពិចារណារឹតបន្តឹងការចូលរបស់ពលរដ្ឋប្រទេសមិនមែនជាសម្ព័ន្ធមិត្ត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និយាយថា រុស្ស៊ីកំពុងពិចារណារឹតបន្តឹងការចូលរបស់ពលរដ្ឋពីប្រទេស និងដែនដីដែលប្រទេសនេះចាត់ទុកថាមិនមែនជាសម្ព័ន្ធមិត្តរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់គណបក្ស United Russia ដែលកាន់កំពុងអំណាចកាលពីថ្ងៃចន្ទថា សេចក្តីព្រាងច្បាប់របស់ប្រធានាធិបតីស្តីពីវិធានការទិដ្ឋាការកំពុងត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថាជាសកម្មភាពមិនមែនសម្ព័ន្ធមិត្តរបស់រដ្ឋបរទេសមួយចំនួន ។

លោក Lavrov បានបន្ថែមថា ច្បាប់នេះនឹងណែនាំការរឹតបន្តឹងមួយចំនួនលើការចូលទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បង្ហាញ​ពី​ការ​រឹត​បន្តឹង​នេះ​ឲ្យ​បាន​លម្អិតនោះទេ ។

ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ដែល​ស្ថិត​ក្នុង​បញ្ជី “មិនមែនសម្ព័ន្ធមិត្ត” ដែល​ក្រុង​មូស្គូ​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះមាន​សហរដ្ឋ​អាមេរិក អង់គ្លេស រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និង​តៃវ៉ាន់ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន ដាក់គោលដៅដ៏មានមហិច្ឆតាបំផុតទៅកាន់ រុស្ស៊ី ក្នុងកិច្ចចរចា សប្ដាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម