ព័ត៌មានអន្ដរជាតិ
ទីបំផុត ពូទីន ផ្ញើសារទៅ ចូ បៃដិន
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ពីលោក បៃដិន ទទួលបានការជ្រើសរើសពីអង្គអ្នកបោះឆ្នោតដែលកំណត់ប្រធានាធិបតីអាមេរិកជាផ្លូវការ។
កាលពីមុន វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោតមុនពេលធ្វើអត្ថាធិប្បាយអំពីលទ្ធផលរបស់ខ្លួនបើទោះបីជាប្រទេសដទៃទៀតបានអបអរសាទរចំពោះលោក បៃដិន អំពីជ័យជម្នះបន្ទាប់ពីការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិការួចហើយក៏ដោយ។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អន្តរកម្មនិងទំនាក់ទំនងជាមួយអ្នក។
វិមានក្រឹមឡាំងនិយាយថា “លោក ពូទីន បានជូនពរដល់ប្រធានាធិបតីជាប់ឆ្នោតឲ្យទទួលតែជោគជ័យនិងបានបង្ហាញការជឿជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិកដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខនិងស្ថិរភាពពិភពលោកពិតជាអាចជួយដោះស្រាយបញ្ហានិងឧបសគ្គជាច្រើនដែលពិភពលោកកំពុងប្រឈមមុខបាន”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ Breaking News! អង្គបោះឆ្នោតអាមេរិកប្រកាសជ័យជម្នះផ្លូវការរបស់លោក Joe Biden
ចុចអាន៖ លោក Joe Biden និងលោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីប្រចាំឆ្នាំ ២០២០ នៃទស្សនាវដ្ដី Time Magazine
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ