ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសចំណាយលុយទិញអាវុធពី រុស្ស៊ី ច្រើនជាងគេ
រុស្ស៊ីជាប្រទេសនាំចេញអាវុធធំជាងគេទី ២ របស់ពិភពលោកនៅពីក្រោយសហរដ្ឋអាមេរិកដែលមានចំនួនប្រហែល ២០ ភាគរយនៃការលក់សព្វាវុធទូទាំងពិភពលោក ។
ទន្ទឹមនោះ ចន្លោះឆ្នាំ ២០១៦ និង ២០២០ ទីក្រុងមូស្គូបានលក់អាវុធសរុបចំនួន ២៨ ពាន់លានដុល្លារទៅឲ្យ ៤៥ ប្រទេស ។
បន្ថែមពីនេះ រុស្ស៊ីបាននាំចេញអាវុធជិត ៩០ ភាគរយទៅកាន់ប្រទេសចំនួន ១០ ខណៈប្រទេសដែលទិញអាវុធធំបំផុតរបស់ខ្លួនគឺឥណ្ឌា ។
ឥណ្ឌាបានទិញអាវុធពីប្រទេសរុស្ស៊ីចំនួន ២៣ ភាគរយក្នុងតម្លៃប្រហែល ៦.៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយពាក់កណ្តាលនៃការនាំចូលអាវុធសរុបរបស់ប្រទេសឥណ្ឌា ឬប្រមាណ ៤៩.៣ ភាគរយបានមកពីប្រទេសរុស្ស៊ី ។
ចំណែកយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា ចិនគឺជាប្រទេសទិញអាវុធធំទី ២ របស់រុស្ស៊ីក្នុងតម្លៃ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា ។
បន្ទាប់មកគឺប្រទេសអាល់ហ្សេរី ៤.២ ពាន់លានដុល្លារ, អេហ្ស៊ីប ៣.៣ ពាន់លានដុល្លារ និងវៀតណាម ១.៧ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


