ព័ត៌មានអន្ដរជាតិ
WHO នឹងផ្គត់ផ្គង់ថ្នាំអេដស៍ដល់អ៊ុយក្រែនសម្រាប់១២ខែខាងមុខ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា ខ្លួននឹងផ្គត់ផ្គង់ថ្នាំបង្ការជំងឺអេដស៍ដល់ប្រទេសអ៊ុយក្រែនដែលអ្នកជំងឺកំពុងត្រូវការសម្រាប់រយៈពេល១២ខែខាងមុខ។
WHO ដែលរួមជាមួយផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការសង្គ្រោះជំងឺអេដស៍ (PEPFAR) អាជ្ញាធរអ៊ុយក្រែន និងដៃគូផ្សេងៗទៀតបានទទួលថ្នាំបង្ការជំងឺអេដស៍ចំនួន ២០៩ ០០០កញ្ចប់។
អ៊ុយក្រែនត្រូវបានប៉ាន់ស្មានថា មានអ្នកជំងឺអេដស៍ប្រមាណ ២៦០ ០០០នាក់ ដែលជាប្រទេសលំដាប់ទី២មានអ្នកឆ្លងមេរោគអេដស៍ច្រើនបំផុតនៅអឺរ៉ុប បន្ទាប់ពីរុស្ស៊ី ហើយមុនពេលការវាយប្រហាររបស់ទីក្រុងមូស្គូ អ្នកជំងឺពាក់កណ្តាលស្ថិតក្នុងដំណាក់កាលព្យាបាល។
កាលពីខែមុន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជំងឺអេដស៍ (HIV/AIDS) បានព្រមានថា អ៊ុយក្រែននៅសល់មិនដល់មួយខែនៃការផ្គត់ផ្គង់ថ្នាំសម្រាប់អ្នកជំងឺអេដស៍។
លោក Hans Henri P. Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ៖«សង្គ្រាមនេះមានសក្តានុពលក្នុងការបំផ្លាញវឌ្ឍនភាពដែលបានសន្សំយ៉ាងលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅពីចំនួននៃបញ្ហាសុខភាព រាប់ទាំងជំងឺអេដស៍ផង។ យើងមិនអាចបណ្តោយឲ្យរឿងនោះកើតឡើងនៅពេលអ៊ុយក្រែនចាប់ផ្តើមបង្វែរជ្រុងមួយលើជំងឺអេដស៍»។
ខណៈមិនមានការព្យាបាលជំងឺអេសដ៍ជាសះស្បើយ ថ្នាំបង្ការអាចគ្រប់គ្រងមេរោគ និងការពារចម្លងតាមរយៈការរួមភេទទៅអ្នកដទៃ។ ការរំខានណាមួយលើការព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។
WHO បាននិយាយថា ការដឹកជញ្ជូនថ្នាំអេដស៍ដំណាក់កាលទី១បានឆ្លងព្រំដែនប៉ូឡូញចូលទៅប្រទេសអ៊ុយក្រែនហើយ និងត្រៀមដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យទូទាំងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


